អ៊ឺរ៉ុងជួបហានីភ័យខ្លាំងជាងគេ! អ្នកឆ្លងវីរុសកូរ៉ូណាឡើងដល់ ២៣០០នាក់ សមាជិកសភា២៣ប្រឈបក្តី ស្លា ប់ ក្រោយឆ្លងរោគ

កាលពីមួយសប្តាហ៍មុនប្រទេសអ៊ីរ៉ង់មានករណីឆ្លងវីរុស COVID-19 តិចជាង ១០០ នាក់ប៉ុណ្ណោះ តែកាលពីថ្ងៃអង្គារម្សិលមិញអាជ្ញាធរអ៊ីរ៉ង់បាននិយាយថាករណីដែលត្រូវបានបញ្ជាក់បានឈានឡើងដល់ ២៣៣៦នាក់ ធ្វើឱ្យប្រទេសមជ្ឈឹមបូព៌ាមួយនេះក្លាយជាប្រទេសកំពុងរងគ្រោះបំផុតបន្ទាប់ពីចិន និងកូរ៉េខាងត្បូង។

លោក Alireza Raisi អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលអ៊ីរ៉ង់បាននិយាយតាមរយៈទូរទស្សន៍រដ្ឋថា ឥឡូវនេះអ្នកជំងឺចំនួន ៧៧ នាក់បានស្លា ប់ក្នុងប្រទេសអ៊ីរ៉ង់ ដោយសារវីរុសកូរ៉ូណា។ ភ្លាមៗនោះ មានការដោះលែងអ្នកទោស៥ម៉ឺននាក់បណ្ដោះអាសន្ន៖ យោងតាមទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ ISNA បានរាយការណ៍ថាប្រទេសអ៊ីរ៉ង់នឹងដោះលែងអ្នកទោសជាង ៥៤០០០ នាក់ជាបណ្តោះអាសន្នក្នុងគោលបំណងបង្ការការរីករាលដាលនៃមេរោគកូរ៉ូណា។ ការដោះលែងអ្នកទោសនេះស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ក្រសួងសុខាភិបាលអ៊ីរ៉ង់។

សមាជិកសភាច្រើននាក់បានឆ្លង៖ សមាជិកអ្នកតាក់តែងច្បាប់ចំនួន ២៣ នាក់ ឬប្រហែល ៨%ពីសភាអ៊ីរ៉ង់បានធ្វើតេស្ត៍រកឃើញវីរុសមានផ្ទុកវីរុស COVID-19។ ប្រធានសភាលោក Ali Larijani បានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍មុនថាការប្រជុំសភានឹងត្រូវផ្អាករហូតដល់មានសេចក្តីជូនដំណឹងបន្ថែម។

ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត៖ ប្រទេសអ៊ីរ៉ង់បានទទួលជំនួយជាលើកទី ១ របស់ខ្លួនពីអង្គការសុខភាពពិភពលោកកាលពីថ្ងៃច័ន្ទ។ សារព័ត៌មាន IRNA បាននិយាយនៅក្នុងរបាយការណ៍មួយថាក្នុងនោះរួមមានឧបករណ៍ធ្វើតេស្ត៍ចំនួន ៨ តោនដែលនឹងអនុញ្ញាតឱ្យអ៊ីរ៉ង់ធ្វើតេស្ត៍មនុស្សបាន ១សែននាក់។ អង្គការសុខភាពពិភពលោកក៏បានបញ្ជូនក្រុមអ្នកជំនាញផ្នែករោគរាតត្បាតគ្រូពេទ្យនិងអ្នកឯកទេសខាងរោគរាតត្បាតចំនួន ៦ ក្រុមទៅកាន់មន្ទីរពិសោធន៍នៅអ៊ីរ៉ង់ដែរ។ ជនបរទេសត្រូវជម្លៀស៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ WAM បានរាយការណ៍ថាប្រទេសអារ៉ាប់រួមបាននិយាយនៅថ្ងៃចន្ទនេះថាខ្លួនកំពុងជម្លៀសពលរដ្ឋរបស់ខ្លួនទាំងអស់ចេញពីប្រទេសអ៊ីរ៉ង់ស្របពេលមានការភ័ យខ្លា ចនៃការឆ្លងវីរុសនេះ៕

Related posts

Leave a Comment