ក្តៅៗ! លោកអភិបាលខេត្តសៀមរាប ធ្វើការបកស្រាយ ចំពោះព័ត៌មានរបស់វៀតណាម ថារកឃើញជនជាតិជប៉ុនម្នាក់មានផ្ទុកវីរុសកូរ៉ូណា ក្រោយពេលចាកចេញពីកម្ពុជា

សៀមរាប៖ ជនជាតិជប៉ុនម្នាក់ត្រូវបានវៀតណាមរកឃើញមានផ្ទុកវីរុសកូរ៉ូណា ត្រូវបានគេដឹងថាដំបូងឡើងធ្វើដំណើរពីព្រលានយន្តហោះ ខេត្តសៀមរាប ដែលជាការផ្ទេរជើងហោះពីសៀមរាប តាមជើងហោះហើរវៀតណាមនៅទីក្រុងហូជីមិញ។

យោងតាមរយៈការចុះផ្សារសារព័ត៌មានរបស់ VN Express របស់វៀតណាមបានប្រាប់ឲ្យដឹងថា ជើងហោះហើរលេខ VN814 របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមពីសៀមរាបទៅទីក្រុងហូជីមិញ នាថ្ងៃទី៣ ខែមីនា មានអ្នកដំណើរចំនួន៦៧នាក់ និងសមាជិកអាកាសយានិក ៦នាក់ទៀត។ ហើយនៅក្នុងចំណោមអ្នកដំណើរទាំងអស់ ជនជាតិជប៉ុនម្នាក់អង្គុយនៅលើកៅអីលេខ ៣៣ D បន្ទាប់មកផ្ទេរតាមជើងហោះហើរ VN ៣៤០ ទៅណាហ្គូយ៉ា ប្រទេសជប៉ុន អ្នកដំណើររូបនេះត្រូវបានគេបញ្ជាក់ថា មានផ្ទុកវីរុសកូវីដ-១៩។

រីឯនៅមុននេះបន្តិចមានគណនីហ្វេសប៊ុកផេកដែលមានឈ្មោះថា <<សម្រែកខ្មែរក្រោក>> បានធ្វើការផុសយ៉ាងដូច្នេះថា៖ « អភិបាលខេត្តសៀមរាបថា ភាគីកុងស៊ុលជប៉ុនប្រចាំខេត្ត បានបញ្ជាក់ថាមុនចេញដំណើរការពិនិត្យសុខភាពជនជាតិជប៉ុនរូបនេះពុំមានរោគសញ្ញាកើតជំងឺ COVID-19 នោះឡើយ ហើយរដ្ឋបាលខេត្តសៀមរាម ថាជប៉ុនមិនទាន់បញ្ជាក់ជាផ្លូវការចំពោះជនជាតិជប៉ុនថាកើតជំងឺ COVID-19 នៅឡើយ។

ការបញ្ជាក់បែបនេះក្រោយពីសារព័ត៌មានវៀតណាមផ្សាយថារកឃើញ អ្នកដំណើរជនជាតិជប៉ុនម្នាក់មានផ្ទុកវីរុសកូរ៉ណា (COVID-19) ដែលបានធ្វើដំណើរតាមជើងយន្តហោះ ពីខេត្តសៀមរាបប្រទេសកម្ពុជា ឆ្លងកាត់ប្រទេសវៀតណាម ។ នេះបើយោងទៅតាមការផុសរបស់ “សម្រែកខ្មែរក្រោក »៕

Related posts

Leave a Comment