លោក ព្រាប សុវត្ថិ៖ សូមបដិសេធព័ត៌មានផ្សាយថា មាន៧០គ្រួសារតវ៉ា គាត់ថាមានត្រឹម ពីរបីគ្រួសារ ប៉ុណ្ណោះ ហើយលោក បានចោទជាសំណួរថា ពួកគាត់មានបំណងអ្វី? នៅពេលដែលគាត់នៅផ្ទះ ហេតុអ្វីមិនមកនិយាយគ្នា?

នៅមុននេះបន្តិច នាថ្ងៃទ ០៥ ខែមីនា ឆ្នាំ ២០២០ គេប្រទះឃើញលោក ហេង ឡុង បានបង្ហោះសារមួយ ទាក់ទងរឿងលោក ព្រាប សុវត្ថិ ។ ក្នុងនោះផងដែរ លោក ហេង ឡុង ក៏បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖

“បង ព្រាប សុវត្ថិ សូមបដិសេធព័ត៌មានផ្សាយថា មាន៧០គ្រួសារតវ៉ា គាត់ថាមានត្រឹមពីរបីគ្រួសារប៉ុណ្ណោះ ហើយគាត់បានចោទជាសំណួរថា ពួកគាត់មានបំណងអ្វី? នៅពេលដែលគាត់នៅផ្ទះ ហេតុអ្វីមិនមកនិយាយគ្នា?

កាលពីម្សិលមិញ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ មានការផ្ទុះតវ៉ាពាក់ព័ន្ធជាមួយនឹងផ្ទះរបស់គាត់ ហើយបានចោទប្រកាន់ថា គាត់បានរំលោភផ្លូវសាធារណៈ និងធ្វើឱ្យរំខានអ្នកជិតខាង។ សូមបញ្ជាក់ថា ថ្ងៃកើតហេតុម្សិលមិញនេះ គាត់មិនបាននៅភ្នំពេញទេ ឥឡូវនេះគាត់កំពុងតែធ្វើដំណើរត្រឡប់មកពីខេត្តមណ្ឌលគិរីវិញ។”៕

Related posts

Leave a Comment