សូមសរសើរ! បងស្រីម្នាក់ បង្ហោះរូបកាលគាត់នៅក្រពីមុន ភ្ចាប់ជាមួយសារដ៏ចាក់ដោតមួយថា

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃមិញនេះ ទី២០ ខែកញ្ញា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកនារីម្នាក់ដែលគាត់មានឈ្មោះ Mera Wutthysak បានចែករំលែកពីបទពិសោធន៏ជីវិតរបស់គាត់ កាលនៅគ្រាក្រខ្សត់ជាមួយនឹងប្ដីរបស់គាត់រហូតចាប់ដៃគ្នាខិតខំរកស៊ីមានមកដល់សព្វថ្ងៃនេះ ដោយគាត់បានសរសេរប្រាប់ឱ្យដឹងថា៖“ពេលក្រ អត់សប្បាយទេ ពេលក្រ គេមើលងាយណាស់ យើងក្រ ទឹកមាត់សាបដូចទឹកទន្លេ ពេលក្រ ហៅគេ ១០ម៉ាត់គេអត់ឆ្លើយ ពេលក្រ មានតែថ្ងៃឈ្លោះគ្នា ពេលក្រធ្វើអីក៏ខុស ពេលក្រគិតសុញ

រកស៊ីអីក៏មិនទៅមុខ ពេលក្រមានតែគេពេបមាត់ដាក់។ គេអ្នកមានធ្វើអីនិយាយអីក៏ត្រូវ គេធ្វើអីក៏សម ៨ឆ្នាំដែលរៀបការហើយ ខ្ញុំមិនខ្លាចនឹងបង្ហាញរូបខ្ញុំពីមុនទេ!ឆ្លងកាត់រឿងអស់ទាំងហ្នឹង។ឈឺចាប់ណាស់ តែភាពឈឺចាប់ ទាំងអស់ហ្នឹង វាជាមេរៀន ចាប់ផ្តើមតស៊ូគ្រប់រឿង ចែកជើងគ្នាពីនាក់ប្តីម្នាក់មួយទិស ដើម្បីកែប្រែជីវភាព! អាចថាបុណ្យដល់ផង ដែលអាចឆ្លងវគ្គជីវិតពីមួយវគ្គទៅមួយវគ្គ ដោយមានពន្លឺម្តងបន្តិចៗរហូតដល់ពេលមួយដែលរីករាយបាន មិនមានជំលោះតទៀត!

Related posts

Leave a Comment