ម្ចាស់ហាងពេជ្រ ទ្រី ដាណា ស្ទើរស្រក់ទឹកភ្នែក បន្ទាប់ពីបានឃើញ បងៗគាត់រលាកភ្លើ ងពេញខ្លួន មានអ្នកខ្លះកំពុងតែត្រៀម…

ថៅកែហាងពេជ្រ និងមាស ដ៏ល្បីល្បាញ នៅស្ពានព្រែកព្នៅ អ្នកនាង ទ្រី ដាណា បានធ្វើឲ្យមហាជន មានការកោតសរសើរ ពីសណ្តានចិត្ត និងការដឹងគុណជាខ្លាំងចំពោះទង្វើរល្អ កម្ររកបានមួយនេះ ។ អ្នកនាង តែងតែ ស្ទុះស្ទារចូលទៅជួយដល់ជនទីទាល់ក្រ អ្នកដែលជួបនូវបញ្ហា នានា ដូចជារឿងឆេះផ្ទះសំបែង និងការខ្វះខាតសំភារៈសិក្សាជាដើម។ អ្នកនាង ត្រូវបានមហាជន ហៅថា ថៅកែហាងពេជ្រចិត្តល្អ។

ព្រោះតែធ្លាប់ឆ្លងកាត់ ជីវិតដ៏កំសត់ រកមួយថ្ងៃ​រស់មួយថ្ងៃ ទើបអ្នកនាង​ និងស្វាមី យល់យ៉ាងច្បាស់ពីភាពក្រនេះ ហើយក៏ខំប្រឹងប្រែង​ ស្ទុះស្ទារ មិនដែលចុះចាញ់ និងមិនដែលថាមិនអាចធ្វើបាននោះទេ។ រាល់ថ្ងៃអ្នកនាង​ ជាម្ចាស់ហាងពេជ្រ និងមាស ហើយនិងជាម្ចាស់គ្រឿងសំអាង N.N.P ផងដែរ ដែលរាល់ថ្ងៃនេះកំពុងតែចរាចរពេញផ្ទៃប្រទេស។

ដោយឡែកដោយការមើលពីភាពលំបាករបស់បងប្អូន ដែលត្រូវរលាកភ្លើង ពេញទាំងខ្លួនប្រាណ រងនៅក្តីឈឺចាប់ក្រៃលែងនោះ អ្នកនាង​និងស្វាមី ក៏បានទៅសួរសុខទុក្ខ ព្រមទាំងជូនថវិការ បន្តិចបន្តួច សម្រាប់សម្រួលដល់ការលំបាករបស់ពួកគាត់ផងដែរ។

អ្នកនាង បានបង្ហោះសារទាំងអួលដើម.ក ថា “ទៅដល់ពេទ្យអ្វីក៏ឃេីញដែរលោកអេីយ​ អ្នកខ្លះត្រៀមកាត់ដៃកាត់ជេីងអ្នកខ្លះទៀតពពោះហេីយភ្លេីងឆេះខ្លួនទៀត​ នាងខ្ញុំនិងគ្រួសារជួយតាមសទ្ធា​😰នេះហេីយជីវិត😰”។

Related posts

Leave a Comment