លង់ស្នេហ៍លោកគ្រូមន្រ្តីឥណទាន រយះពេលដែលយើងស្គាល់គ្នាគឺពិតជាខ្លីណាស់ តែបងបានធ្វើឲ្យអូនក្លាយជាកូនក្រមុំបងក្នុងរយះពេលដ៏ខ្លី

ស្នេហា និងក្តីស្រលាញ់ចំពោះគ្នា វាមិនមែនជារឿងកើតឡើងចៃដន្យនោះទេ គឺសុទ្ធតែជានិស្ស័យ និងជាអ្វីៗធ្លាប់បានសាងរួមគ្នាពីអតីតជាតិ នេះបើយើងនិយាយបែបជំនឿ ប៉ុន្តែបើសិនជាយើងបានជួបអ្នកដែលយើងពេញចិត្ត និងស្រលាញ់ហើយនោះ គួរតែចេះថែរក្សាឲ្យបានល្អ កុំដល់ពេលតែ បាត់ បង់ ហើយ ទើបស្តា យ ក្រោយនោះ។

ចំពោះមនុស្ស ដែលស្រលាញ់គ្នា គឺតែងតែជួបនូវរឿងជាច្រើន ដូចជាការឈ្លោះប្រកែកគ្នា និងការប្រច័ណ្ឌ ចំពោះ គ្នាជាដើម ដូច្នេះហើយយើងគួរតែរៀនយល់ចិត្តគ្នាទៅវិញទៅមក និងព្យាយាមកាត់បន្ថយនូវអ្វី ដែលតែងតែ ប ង្ក​ ជា ជ ម្លោះរ វាងគ្នានឹងគ្នា ទើបយើងអាចដើរឆ្ល ងកាត់ និងទទួលបាននូវសុភមង្គលពិតប្រាកដមួយនៅថ្ងៃអនាគត។

ដោយឡែក កាលពីរសៀលថ្ងៃមិញនេះ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ក្រឡែកមកមើលគូស្នេហ៏មួយគូរនេះវិញ ពិតជាធ្វើឲ្យមហាជនមានការចាប់អារម្មណ៏ជាខ្លាំង ព្រោះតែអ្នកទាំងពីរ គឺបម្រើការក្នុងធនាគារ ABA ជាមួយគ្នា រហូតក៏បានស្រលាញ់គ្នា និងរង់ចាំថ្ងៃមង្គលការចូលមកដល់ ដែលនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។

ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុក ឈ្មោះ ង៉ុយ សុគីមលេង បានលើកឡើងឱ្យដឹងថា៖”រយៈពេលដែលយើងស្គាល់គ្នាគឺពិតជាខ្លីណាស់ តែបងបានធ្វើឲ្យអូនក្លាយជាកូនក្រមុំបងក្នុងរយះពេលដ៏ខ្លី លង់ស្នេហ៍លោកគ្រូមន្រ្តីឥណទាន MBLO Vs CSA អរគុណសម្រាប់អ្វីគ្រប់យ៉ាង សោម សម្បត្តិ ជួបគ្នាឆាប់ៗ 28_03_2020”។

Related posts

Leave a Comment