នៅរសៀលថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល។
ក្នុងនោះឱកាសនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សូមអោយការអនុវត្តនូវការស្វាគមន៍គ្នាដោយការលើកដៃសំពះ ជំនួសអោយកាតចាប់ដៃវិញ ពីព្រោះជម្ងឺកូវីដ១៩ អាចឆ្លងតាមរយៈការចាប់ដៃ ហើយម្យ៉ាងវិញទៀតការគោរពសំពះគ្នាជាប្រពៃណីជាតិខ្មែរយើងផងដែរ។ ទន្ទឹមនឹងនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា យើងត្រូវអនុវត្តកិច្ចការប្រយុទ្ធប្រឆាំងកូវីដ១៩ ដោយការអនុវត្តចាប់ពីប្រជាពលរដ្ឋ១នាក់ រហូតដល់ស្ថាប័នរបស់រាជរដ្ឋាភិបាល៕