រាជធានីភ្នំពេញ៖ នៅមុននេះបន្តិច មានបងប្អូនប្រជាពលរដ្ឋ៧០គ្រួសារ នៅក្នុងភូមិច្រេស សង្កាត់គោងឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានការកើតទុក្ខមិនសុខចិត្ត នាំគ្នាធ្វើការតវ៉ា ដោយសារតែតារាចម្រៀង ព្រាប សុវត្ថិ បានយកផ្លូវសាធារណៈ១ខ្សែ ធ្វើរោងជាងឈើ មិនអាចធ្វើដំណើរបាន។
នៅក្នុងវិដេអូ មានប្រជាពលរដ្ឋ បានរៀបរាប់ថា ផ្លូវនោះពីដើម មានទំហំ១០ម៉ែត្រ ហើយឥឡូវនៅសល់តែ៧ម៉ែត្រ ពិសេសគឺរោងឈើរបស់លោកតែម្តង បានបិទផ្លូវ របស់ប្រជាពលរដ្ឋ ពិបាកនៅក្នុងការធ្វើដំណើរ ។ មួយទៀតរឿងចតរថយន្ត ដោយបងប្អូនបានប្រាប់ថា ពិបាកនៅក្នុងការចត និងពិបាកនៅក្នុងធ្វើដំណើរ។
ជាសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ សូមឲ្យលោកព្រាប សុវត្ថិ ជួយបើកផ្លូវ ពិសេសរឿងរោងឈើរបស់លោកផ្ទាល់តែម្តង៕