បេីនិយាយពីក្មេងស្រី ស្រ៊ុន កែវមរកត ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហេីយ ដែលកាលពីមួយរយៈពេលមុននេះ ក្មេងស្រីរូបនេះបានមានការចាប់អារម្មណ៍ជាខ្លាំងពេញបណ្ដាញសង្គមតែម្តង ក្រោយពីត្រូវបានក្មេងស្រីមួយក្រុមដែលមានគ្នា ៤នាក់ បាន វា យ យ៉ាងចា ស់ ដៃកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ រហូតដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ទេីបបែ កធ្លា យ ឃ្លីបវីដេអូនេះចេះមក។
គូសបញ្ជាក់ថាក្រោយពីឃ្លីបវីដេអូ វា យ ត ប់ គ្នានេះបានមានការផ្ទុះកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុករួចមក ស្រាប់តែនៅល្ងាចថ្ងៃដដែរនេះ សមត្ថកិច្ចក៏បានឃា ត់ខ្លួនយុវតីជេីងខ្លាំងខាងលេីដែលមានគ្នាចំនួន៤នាក់ និងបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីធ្វើដោះស្រាយជាមួយភាគីខាង ជន រង គ្រោះ និងធ្វើការសាកសួរជាបន្តផងដែរ។
ជុំវិញករណីខាងលើនេះដែរ បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល និងបានសម្តែងនូវអារម្មណ៍អាណិតអាសូរជាខ្លាំងចំពោះយុវតី រងគ្រោះដែលត្រូវគេ ព្រួ ត គ្នា វា យ យ៉ាងចាស់ដៃប៉ុណ្ណឹងហេីយនៅតែអង្គុយស្ងៀម មិនតបតអ្វីទាំងអស់ ដែលនេះបង្ហាញឲ្យឃេីញពីអត្តចរិតស្លូតបូតគួរឲ្យកោតសរសើរខ្លាំងណាស់។
យ៉ាងណាមិញ បន្ទាប់ពីរឿងនេះត្រូវបានដោះស្រាយបញ្ចប់ហើយនោះ ក្មេងស្រីរូបនេះក៏ទទួលបានអាហារូបករណ៍១០០% ពីសាលារៀនវ៉េស្ទឡាញន៍។ យ៉ាងណាមិញ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Somanak Mak បានបង្ហោះពីទិដ្ឋភាពអមជាមួយខ្លឹមសាររៀបរាប់យ៉ាងដូច្នេះថា៖
«តាមដានរឿងមរកត? ដោយការខិតខំរៀនសូត្រ ទទួលដំបូន្មានល្អៗ និងការលេីកទឹកចិត្តគ្រប់មជ្ឈដ្ឋានកន្លងមក
ថ្មីៗនេះ មរកត កាន់តែរឹងមាំ ស្លូតបូត ជាពិសេសទេីបទទួលបានជោគជ័យពីការធ្វេីបទបង្ហាញក្រោមប្រធានបទ
ធ្វេីដូចម្តេចអោយក្លាយជាមិត្តល្អ? នៅចំពោះមុខអ្នកទស្សនា និងគណកម្មការ ប្រមាណ១០០នាក់ ក្នុងការប្រណាំងប្រជែងថែមទៀតផង»។