មិត្តល្អជប៉ុន កំពុងជួបទុក្ខហើយ! មានមនុស្សរាប់ពាន់ នាក់បានឆ្លងវីរ៉ុសរលាកផ្លូវដង្ហើម (COVID-19) នៅក្នុងប្រទេសជប៉ុន

តូក្យូ៖ រដ្ឋាភិបាលនៃរដ្ឋបាលខេត្ត យ៉ាម៉ាហ្គូជី បានធ្វើការប្រកាសនៅថ្ងៃពុធនេះថា ខ្លួនបានបន្ថែមការធ្វើរោគវិន័ច្ឆ័យ ព្រមទាំងរាប់បញ្ចូលទាំងអ្នកធ្វើដំណើរដែលជិះកប៉ាល់កម្សាន្ត ត“ Diamond Princess” ផងដែរ។ ឥលូវនេះចំនួនអ្នកឆ្លងជំងឺនៅក្នុងប្រទេសជប៉ុនបានកើនដល់ ១០០០ នាក់ហើយនឹងមានអ្នក ស្លា ប់ ចំនួន ១២ នាក់។

ហើយអ្នកដំណើរជិះនៅលើកប៉ាល់កម្សាន្តនិងក្រុមនាវិកត្រូវបានឆ្លងមេរោគច្រើនជាងគេរហូតដល់ ៧០៦នាក់ ហើយចំនួនអ្នកជម្ងឺបានបន្តកើនឡើង ដែលត្រូវានគេរកឃើញនៅគ្រប់ទីកន្លែង។

ក្នុងនោះដែរ មនុស្សសរុប ២៨០នាក់ បានឆ្លងនៅក្នុងខេត្តចំនួន ២៧នេះ បើយោងតាមរបាយការន៍របស់មន្ត្រីក្នុងខេត្តនីមួយៗ។ សារព័ត៌មានតូក្យូ បានរាយការណ៍ថាកាពង្រើកការីករាលដាលបន្ថែមទៀត នៅតែកំពុងធ្លាក់ចុះហើយឥឡូវនេះវាស្ថិតនៅក្នុងដំណាក់កាលមួយដ៏សំខាន់ផងដែរ។

ការវិនិច្ឆ័យមកពីតំបន់ផ្សេងៗគ្នាចំពោះករណីដ៏អាក្រក់បំផុតគឺ កោះហុកកៃដូ ដែលមានមនុស្ស ៧៩នាក់ បានឆ្លង។ នឹងមនុស្សជាង ៣០នាក់ បានឆ្លងវីរុសនៅទីក្រុងតូក្យូ ជាពិសេសតំបន់ឆ្នេរសមុទ្រកាណាកាវ៉ា និងខេត្តអាឈីគីជាការឆ្លងមេរោគរួម គឺដូចគ្នាទៅនឹងទីក្រុង វ៉ាកាយ៉ាម៉ា ក្នុងតំបន់កាន់សៃដែរ៕

Related posts

Leave a Comment