ជ្រះថ្លាណាស់! ឯកឧត្តម គួច ចំរើន បានចូលនូវបច្ច័យចំនួន ១លានរៀន ក្នុងពិធីបុណ្យភូមិ ដែលបានប្រារព្ធឡើងនៅភូមិ…

ព្រះសីហនុ៖ ដូចដែលបងប្អូននិងប្រិយមិត្តជាច្រើនបានដឹងហើយថា ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលរូបលោកបានឡើងកាន់ដំណែង នៅខេត្តព្រះសីហនុ ធ្វើឲ្យប្រជាជន មានភាពកក់ក្តៅជាខ្លាំង និងសូមថ្លែងអំណរគុណដល់លោក ដែលបានលះបង់ទាំងកម្លាំងកាយទាំងកម្លាំងចិត្ត នៅក្នុងការបំរើរាស្រ្ត ដោយមិនខ្លាចពីការនឿយហត់នោះឡើយ ប្រឹងប្រែងធ្វើយ៉ាងណា ឲ្យខេត្តមួយនេះទទួលការគាំទរ្ និងមានភ្ញៀវទេសចរណ៍មកលេងកំសាន្តដូចមុន។

ជាក់ស្តែងកាលពីម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ ប្រជាជន ខេត្តព្រះសីហនុបានបង្ហោះសារថា៖ “នៅថ្ងៃត្រង់នេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានចូលនូវបច្ច័យចំនួន ១លានរៀល ក្នុងពិធីបុណ្យភូមិ តាមរយៈលោកតាលោកយាយ ។ ពិធីបុណ្យភូមិនេះ ប្រារព្ធធ្វើនៅ ភូមិរំដួលជើងភ្នំ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ”។

រួមជាមួយគ្នានេះផងដែរនេះ ក៏មានបងប្អូនជាច្រើនបានសម្តែងការសប្បាយរីករាយ និងសាធុ សាធុ ចំពោះទង្វើរដែលលោកបានធ្វើជូនបងប្អូន គឺធ្វើឲ្យមហាជនគាត់ពិតជារំភើបចិត្ត និងសាទរជាខ្លាំង ហើយមានតែពាក្យថា អរគុណ អរគុណ នូវទឹកចិត្តមួយនេះ ជូនបងប្អូនប្រជាពលរដ្ឋ៕

Related posts

Leave a Comment