អ្នកនាង ទូច ស្រីល័ក្ខ៖ នាថ្ងៃអនាគត ប្រាថ្នាចង់រស់នៅបែប សាមញ្ញា តាមស្រុកស្រែចំការ ព្រោះថាចុងក្រោយមនុស្សយើងមិនអាចយកអ្វីទៅជាមួយបានទេ គ្រាន់តែចង់រស់នៅក្នុងក្តីស្រមៃ ក្នុងភាពស្ងប់ស្ងាត់គឺគ្រប់គ្រាន់ហើយ..

ភ្នំពេញ៖ ដូចដែលប្រិយមិត្តនិងមហាជនបានស្គាល់ហើយថា តារាសម្តែង និងចម្រៀងដ៏មានប្រជាប្រិយភាពអ្នកនាង ទូច ស្រីល័ក្ខ បានទទួលការគំាទ្រយ៉ាងខ្លាំង ពីសំណាក់មហជនជាច្រើន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គេមនានា ព្រោះតែតារាចម្រៀងស្រីរូបនេះ បានចេញបទច្រៀងជាបន្តបន្ទាប់ ហើយជាបទចម្រៀង Original។

យ៉ាងណាមិញជីវិតអ្នកនាង ក្រោយពីមានបញ្ហាជាមួយនិងស្វាមី ក៏បានរស់នៅឆ្ងាយគ្នាមួយរយៈ ដើម្បីស្វែងយល់ពីទឹកចិត្តខ្លួនឯងនិងចិត្តប្តី ទុកខ្លួនឲ្យរស់នៅដាច់ឆ្ងាយពីគ្នាមួយរយៈ។ បើយោងតាមរយៈគណនីហ្វេសប៊ុករបស់អ្នកនាងផ្ទាល់ បានបង្ហោះសារថា៖ “ខ្ញុំមិនស្តាយនៅទឹកចិត្តដ៏ល្អរបស់ខ្ញុំដែរបានធ្វេីកន្លងមកនេាះទេ តែអីដែរខ្ញុំស្តាយ គឺពេលវេលាដែរបានលេះបង់ ខ្ញុំសប្បាយចិត្តដែរអាចធ្វេីអេាយមនុស្សជាច្រេីនមានស្នាមញញឺមតាមរយៈខ្ញុំ ហេីយក៏សប្បាយចិត្តដែរបានធ្វេីអេាយមនុស្សគ្រប់គ្នាយល់ពីខ្ញុំតាមរយៈបទចំរៀងរបស់ខ្ញុំដែលខ្ញុំប្រឹងសរសេរ✍️ខ្ញុំមិនធ្វេីអីអេាយអត់ប្រយេាជន៍🤷🏻‍♀️ អីដែលខ្ញុំមានជាប្រចាំគឺការអេាយតំលៃមនុស្ស👈 ខ្ញុំជឿកជាក់ថាខ្ញុំមិនឆ្កួតដូចពីមុនទៀតទេ😉 ខ្ញុំត្រៀមការងារនឹងការលក់សំលៀកបំពាក់ហាត់ប្រាណរបស់ខ្ញុំឆាប់ៗនេះ☝️ខ្ញុំមិនអាចបេាះបង់ការហាត់ប្រាណរបស់ខ្ញុំបាននេាះទេ💪 ពីសក់វែងមកសក់ខ្លី ពីមនុស្សស្រីមានសាច់ដុំ សួរថាវាផ្លាស់ប្តូសបាត់ហេីយ🤷🏻‍♀️”។

អ្នកនាង ទូច ស្រីល័ក្ខ បានបង្ហោះសារបន្ថែមទៀតថា “ថ្ងៃអនាគតខ្ញុំចង់មានជីវិតរស់បែបនេះ ហេីយខ្ញុំស្រលាញ់ជីវិតបែបនេះខ្លាំងណាស់ ខ្ញុំជឿកថាខ្ញុំអាចធ្វេីបាន វាជាក្តីសុបិន្តរបស់ខ្ញុំ”។ អ្នកនាង បានបន្តទៀតថា “ខ្ញុំមានការស្រលាញ់ ខ្ញុំមានការគេារព ខ្ញុំមានការអេាយតំលៃ ខ្ញុំមានអត្តចរិកអេានរំទេាន ខ្ញុំជាមនុស្សអេាយតំលៃមនុស្ស ខ្ញុំមានភាពស្មេាះត្រង់ ខ្ញុំចូលចិត្តផ្តល់កំលាំងចិត្តអេាយមនុស្សដែរបាត់បង់កំលាំង ខ្ញុំមិនចេះកុហក ហេីយខ្ញុំមានបេះដូងស្មេាះត្រង់ ហេីយខ្ញុំស្រលាញ់ការងារសំខាន់ ខ្ញុំនៅទំនេរម្នាក់ឯង សួរថាប៉ុណ្ណឹងស្រលាញ់បានអត់😉 តែកូនស្រីនឹងអន់ម្យ៉ាង សេីចលឺណាស់ 🤣I’m from Cambodia 🇰🇭 🇰🇭”។

Related posts

Leave a Comment