ប្រពៃមែន!! នាយករដ្ឋមន្ត្រីថៃ បរិច្ចាគប្រាក់ខែរបស់លោក ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងវីរុស កូរ៉ូណា!

នាយឧត្តមសេនីយ៍លោក ប្រាយុទ្ធ ចាន់អូចា នឹងលះបង់ប្រាក់ខែរបស់លោករយៈពេលមួយខែ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការផ្ទុះវីរុស​ COVID-19។ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃអង្គារ អ្នកនាំពាក្យរដ្ឋាភិបាលលោក Narumon Pinyosinwat បាននិយាយថា លោក ប្រាយុទ្ធ បានស្នើសុំបង្កើតមូលនិធិ ដើម្បីជួយក្រសួងសុខាភិបាល និងបុគ្គលិកពេទ្យ ដើម្បីដោះស្រាយការផ្ទុះឡើងនៃវីរុសនេះ ដែលក្នុងនោះប្រទេសថៃមានអ្នកឆ្លងយ៉ាងតិច ៤៣នាក់ ហើយមានម្នាក់បានស្លាប់។ លោក ប្រាយុទ្ធ បានផ្តល់ការគាំទ្រដល់ការបង្កើតមូលនិធិជាមួយនឹងប្រាក់ខែចំនួន ១២៥,៥៩០បាត ឬ ៤,០០០ដុល្លារ។

ខណៈពេលដែលលោក ប្រាយុទ្ធ មិនបានតម្រូវឱ្យសមាជិកគណៈរដ្ឋមន្រ្តីផ្សេងទៀតធ្វើតាមគាត់ ប៉ុន្តែអ្នកខ្លះបានជ្រើសធ្វើតាមលោក រួមមានសមាជិកនៃក្រុមទំនាក់ទំនង និងរដ្ឋមន្រ្តីក្រសួងបរិស្ថានលោក Warawut Silpa-archa ។ សូមជម្រាបដែរថា ប្រាក់ខែសម្រាប់នាយករដ្ឋមន្រ្តីគឺ ១២៥,៥៩០បាត (៤,០០០ ដុល្លារអាមេរិក) ឧបនាយករដ្ឋមន្រ្តី ១១៩,៩២០បាត (៣,៨០០ដុល្លារអាមេរិក)

និងរដ្ឋមន្រ្តី ១១៥,៧៤០បាត (៣.៧០០ ដុល្លារ)។ កាលពីសប្តាហ៍មុនរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុសឹង្ហបុរីលោក Heng Swee Keat បានប្រកាសថា អ្នកនយោបាយដែលទទួលបានប្រាក់ឈ្នួលខ្ពស់នៅប្រទេសនេះ នឹងត្រូវកាត់បន្ថយប្រាក់ខែមួយខែ ខណៈពេលដែលបុគ្គលិកពេទ្យដែលកំពុងប្រយុទ្ធនៅជួរមុខនៃការផ្ទុះ COVID-19 នឹងទទួលបានប្រាក់រង្វាន់រហូតដល់មួយខែ៕

Related posts

Leave a Comment