លោក ថមមី និយាយថា៖ ប្តីល្អមិនប្រាកដថា ជាប្តីដែលពូកែរកលុយចូលផ្ទះតែមួយមុខទេ ប៉ុន្តែគឺជាប្តីដែលចេះផ្តល់ក្តីសុខ និងពេលវេលាសម្រាប់ប្រពន្ធកូន

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តនិងមហាជនជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន គឺតារាសម្តែងប្រុសសង្ហារលោក ថមមី និងតារាច្រៀងដ៏ល្បីឈ្មោះអ្នកនាង សួស វីហ្សា អ្នកទាំងពីរបានរៀបការជាមួយគ្នាបានមួយរយៈពេលហើយ ហើយក៏បានបង្ហាញជូនដំណឹងល្អ ជូនអ្នកគាំទ្រឲ្យបានដឹងថា អ្នកទាំងពីរកំពុងតែមាន Baby ហើយទើបធ្វើឲ្យ មហាជន ចូលរួមសម្តែងការត្រេកអរ និងជូនពរដល់អ្នកទាំងពីរនិង Baby ជួបតែសេចក្តីសុខ។

នេះបើយោងតាមគណនីហ្វេសប៊ុករបស់លោក ថមមី បានបង្ហោះសារថា “Daddy សំច្បាប់ជូនភរិយា Mommy ទៅពិនិត្យសុខភាពម្តាយនិងកូន Mommy Baby ពីព្រោះប្តីល្អមិនប្រាកដថាជាប្តីដែលពូកែរកលុយចូលផ្ទះតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែគឺជាប្តីដែលចេះផ្តល់ពេលវេលាសម្រាប់ប្រពន្ធកូន ខ្ញុំស្រលាញ់គ្រួសាររបស់ខ្ញុំ Sous Visa #Mommy #Daddy #Baby #Fly”។

ក្នុងនោះដែលលោកក៏បានបន្ថែមទៀតថា Mommy ឃ្លានម្ជូរពេកពីរនាក់Daddy ស្លៀកខោខ្លីអាវដៃខ្លីដើរហាត់ប្រាណចឹងម៉ងទៅ ស្អែកត្រូវពិនិត្យសុខភាព Baby .រាត្រីសួស្តីបងប្អូន Mommy Daddy Bab #Tommy #Sousvisa #Family #Baby”។

បន្ទាប់ពីបានឃើញការបង្ហោះសារហើយនោះ ក៏មានបងប្អូនជាច្រើន បានបង្ហោញអារម្មណ៍ត្រេកអរ ចំពោះលោកនិងភរិយា ឲ្យជូបតែសេចក្តីសុខ ជូនពរឲ្យកូននៅក្នុងផ្ទៃមានសុខភាពល្អ៕

Related posts

Leave a Comment