ជាការពិតទេ! ស្ងាត់ៗ លោក សុវណ្ណ រិទ្ធី បានបង្ហោះសារថាលែងមានអ្វីទាក់ទងជាមួយប្រពន្ធ តើពិតមែនទេ ?

ភ្នំពេញ ៖ កាលពីប៉ុន្មានម៉ោងមុននេះ មជ្ឈដ្ឋានមហាជនក្នុងបណ្តាញសង្គមហ្វេសប៊ុកយ៉ាងច្រើន បានមានការភ្ញាក់ផ្អើល និងងឿងឆ្ងល់ជាខ្លាំង ខណៈដែលលោក សុវណ្ណ រិទ្ធី អគ្គនាយកសារព័ត៌មាន TVFB បានបង្ហោះរូបជាមួយភរិយានៅលើទំព័រហ្វេសបុកផេកជាផ្លូវការរបស់ខ្លួន អមជាមួយសាររៀបរាប់យ៉ាងដូច្នេះថា៖«មនុស្សស្រីម្នាក់នេះ មិនមែនជាភរិយារបស់ខ្ញុំទៀតឡើយ ខ្ញុំជាមួយនឹងគាត់បានចែកផ្លូវគ្នារួចហើយ ហើយបងប្អូនទាំងអស់មិនបាច់សួរខ្ញុំថា ហេតុអ្វីបានជាចែកផ្លូវគ្នា គ្រប់យ៉ាងគឺពួកខ្ញុំរស់នៅជាមួយគ្នាមិនចុះសម្រុង»។ទន្ទឹមនឹងរឿងរ៉ាវខាងលើនេះដែរ ភរិយារបស់លោក សុវណ្ណ រិទ្ធី ដែលមានគណនីហ្វេសប៊ុកឈ្មោះ Meas Socheata

ក៏បានបង្ហោះសារផងដែរថា៖«ខ្ញុំជា១នឹងគាត់ គឺលែងមានអ្វីពាក់ព័ន្ធគ្នាទៀតហើយ»។ ជាមួយគ្នានេះដែរ ក៏មាននារីម្នាក់ ក៏បានចូលរួមបញ្ចេញជាមតិយោបល់លើកឡើងថា៖ «យល់បងផុសហើយ បងផុសព្រោះចង់ដឹងថា មានមនុស្សប៉ុន្មាននាក់ ដែលចាប់អារម្មណ៍រឿងនេះ? វេបសាយណាខ្លះផ្សាយពីរឿងនេះ ខ្ញុំជឿថាមានច្រើនជាងបងផុសពីបញ្ហាជនរងគ្រោះ ដោយសារទឹកជំនន់ព្រោះមនុស្សយើងមួយចំនួនចូលចិត្តតាមដានតែរឿងគ្រួសារគេ ឡើងក្លាយជាតុលាការfacebookហើយ»។

ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment