កសិករទាំងអស់គ្នា សូមថ្លែងអំណរគុណដល់លោក ជំទាវ អ៊ូ ធីតាពៅ គួច ចំរើន ដែលបានគាំទ្រ និងជួយទិញត្រសក់ផ្អែម ចំនួន១០០០គីឡូ និងបានបរិច្ចាគទៅវិញ ទាំងអស់ទុកជូនប្រជាកសិករលក់បន្ដ…

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់លោកជំទាវចិត្តល្អ អ៊ូ ធីតាពៅ គួច ចំរើន រួចមកហើយ ដែលលោកជំទាវ ក៏បានចូលរួមយ៉ាងសកម្មនៅក្នុងចុះជួយដល់បងប្អូន សួរសុខទុក្ខ នាំយកអំណោយទៅជូនដល់ជនទីទាល់ក្រជាដើម ដែលលោកជំទាវ និងឯកឧត្តម តែងតែទទួលបានការគាំទ្រ យ៉ាងខ្លាំងពីសំណាក់មហាជន ទូទាំងប្រទេស។

ដោយសារតែទង្វើរល្អរបស់លោកជំទាវ​ បានធ្វើឲ្យបងប្អូននៅគ្រប់ទីកន្លែង ចង់ជួប​ ចង់អរគុណ ចំពោះទឹកចិត្តរបស់លោកទាំងពីរនាក់ ដែលបានខ្នះខ្នែង ស្តារមុខមាត់ និងធ្វើឲ្យក្រុងព្រះសីហនុ ស្រស់ស្អាតឡើងវិញ។ ដោយឡែកកាលពីពេលថ្មីៗនេះ មានបងប្អូនប្រជាកសិករខ្មែរយើងជាច្រើន បានជួបនូវការលំបាក ដោយសារតែតំលៃផលិតផលរបស់ពួកគាត់មានការធ្លាក់ចុះជាកំហុគ ជាហេតុធ្វើឲ្យកសិករទាំងអស់នោះ

មានក្តីបារម្ភជាខ្លាំង ព្រោះតែការដាំដុះនេះ ត្រូវទៅខ្ចីលុយធនាគារយកមកធ្វើជាដើមទុន ដើម្បីដាំដុះ លុះដល់បានផលហើយ តំលៃធ្លាក់ចុះបែបនេះ ពួកគាត់មានតែក្តីអស់សង្ឃឹម។ ដើម្បីលើកទឹកចិត្តដល់ពួកគាត់ លោកជំទាវក៏បានជួយទិញ តែមិនបានយករបស់នោះ មកពិសារនោះទេ គឺទុកជូនពួកគាត់លក់ដូរវិញ ដើម្បីបានផលកម្រៃបន្ថែមទៀត។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ប្រជាជន ខេត្តព្រះសីហនុ បានរៀបរាប់ឲ្យដឹងថា “ទឹកចិត្តដ៏ថ្លៃថ្លា លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន ដោយការគាំទ្រ បានជួយទិញត្រសក់ផ្អែម ១,០០០គក្រ និងបានបរិច្ចាគទៅវិញទាំងអស់ទុកជូនប្រជាកសិករលក់បន្ដ ។ នេះបើយោងតាមការបង្ហោះសាររបស់ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានបង្ហោះផ្សាយ”៕

Related posts

Leave a Comment