គំរូល្អ! ឆ្លៀតពេលទំនេរ កញ្ញា រ៉ូស បានយក បាយប្រអប់ និងទឹក ចែកជូនលោកតា លោកយាយ ជនពិកា និងអ្នកក្រីក្រ ប្រកបដោយក្តីពេញចិត្ត ជ្រះថ្លា

មហាជនមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារា​ស្រី​ម្នាក់ និយម​ថត​រូប​សិ​​ចស៊ី ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស (Rose) នោះ។ ហើយកន្លង​មក ក៏បានធ្វើឲ្យគេ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​តាម​រយៈ​រូប​ភាព​ និង MV របស់គាត់ផងដែរ។ មកដល់ថ្ងៃនេះ តារារូបនេះហាក់កំពុងលេចធ្លោរយ៉ាងខ្លាំងក្នុងវិស័យសិល្បៈ។

ក្រៅពីអាជីបមួយនេះ តារាស្រីស្រស់ស្អាតម្នាក់នេះ ក៏ចូលចិត្ត ធ្វើបុណ្យដាក់ទានផងដែរ ប្រកបដោយចិត្តជ្រះថ្លា កើតចេញពីទឹកចិត្តបរិសុទ្ធរបស់ខ្លួន។ ជាក់ស្តែងនៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២០ នេះ កញ្ញា រ៉ូស (Rose) បានចែកទានដល់ លោកតា លោកយាយ ជនពិកា និងអ្នកក្រីក្រមួយចំនួន នៅសួនច្បារ មាត់ទន្លេ។ រ៉ូស បានបញ្ជាក់សារខ្លីបន្ថែមថា៖ “ខ្ញុំមិនម៉ែនកូនអ្នកមានទេ តែខ្ញុំចូលចិត្តធ្វើបុណ្យ ចែកទាន មានបាយប្រអប់ និងទឹក និងជួយការងារសង្គម សូមជូនផលបុណ្យដល់ម៉ាក់ និងប៉ា ហើយកូនសូមផ្សងកើតជាកូនម៉ាក់គ្រប់គ្រប់ជាតិ។ ពីកូនrose”៕

Related posts

Leave a Comment