មហាជនមួយចំនួនធំពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ម្ចាស់ហ្វេសប៊ុកមួយឈ្មោះ “ស្រីអូន សម្រស់ធម្មជាតិ” ដែលគេភាគច្រើនតែងតែហៅគាត់ថា ស្រីអូន។ ស្ត្រីរូបនេះ មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ គឺគាត់មានចំនុចដ៏ពិសេសមួយទៀតគឺគាត់មានបេះដូងសប្បុរសធម៌ ព្រោះគេតែងតែឃើញទង្វើរដ៏ល្អមួយនេះគាត់តែងតែធ្វើមិនដែលដាច់ឡើយ។ និយាយរួមប្រសិនបើគាត់ជួបប្រទះនរណាម្នាក់ដែលកំពុងត្រូវការជំនួយជាចាំបាច់នោះ គឺគាត់នឹងឧបត្ថម្ភភា្លមៗតែម្តង។
ចំណែកនៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ ស្រីអូន បានធ្វើការប្រកាសមួយក្នុងហ្វេសប៊ុករបស់ខ្លួន ដោយបញ្ជាក់ប្រាប់ឲ្យដឹងថា “បេីខ្ញុំអញ្ជេីញឪៗធាក់សុីក្លូទៅពិសាប៊ូសហ្វេ ហេីយជូនថវិកាឪ តេីល្អទេបងប្អូន? ចង់អោយឪ ពិសាអោយឆ្ងាញ់ម្ដង ក្នុងថ្ងៃ 8មីនា ឪហត់ណាស់ ហេីយមានថ្ងៃខ្លះ ឪដាច់បាយទៀត ក្រោមមេឃតែមួយតែវាសនាខុសគ្នា”។
ក្រោយពីឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើនពេញចិត្ត ជាខ្លាំងចំពោះសកម្មភាពមួយនេះ និងគាំទ្រ ហើយមានអ្នកខ្លះចូល comment ថា “ជាងធ្វេីបុណ្យ7វត្តទៀតអូន” អ្នកខ្លះបន្ថែមថា “ធ្វើទានបាន បុណ្យណាស់នេះជារឿងល្អប្រពៃមិនដែលជួបសូមអេាយស្រីអូនសំណាងល្អនៅក្នុងជីវិតជារៀងរហូត”៕