រំភើបណាស់! ពេលនេះប្អូនស្រី ពិសី បានជួបកូនស្រីវិញហើយ ដោយប្អូនស្រី ពិសី ធ្លាប់មានកំហុសឆ្គងចំពោះ

ដូចដែរប្រិយមិត្ដបានដឹងហើយ ដែលកាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ក្រោយពេលលោក ផែង វណ្ណៈ បានទស្សនាវីដេអូឃ្លីបទាក់ទងចំពោះរឿងស្រ្ដីម្នាក់ ត្រូវបានឪពុកម្ដាយខាងប្រុសហាមឃាត់មិនឲ្យជួបកូនរបស់ខ្លួនរួចមក ស្រាប់តែលោក ផែង វណ្ណៈ ក៏បានបង្ហោះសារថា៖”ករណីចៅសង្កាត់ អូរឬស្សី២ និងក្រុមគ្រួសាររារាំង មិនអោយម្ដាយជួបកូនស្រី បង្កើតរបស់ខ្លួន អាយុទើបតែ ១០ខែ ខ្ញុំនឹងតាមដានរឿងនេះរហូតដល់ទីបញ្ចប់។

បន្ទាប់ពីទទួលបានព័ត៌មាន ឪពុកម្ដាយក្មេកបំបែកកូនប្រសារស្រី ពីកូនប្រុសរបស់ខ្លួន និងបានយកទារកអាយុ ១០ ខែ មករក្សាទុកដោយមិនអោយម្ដាយបានជួបនោះ ខ្ញុំបានរាយការណ៍រឿងហេតុនេះ ជូនឯកឧត្ដម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួចហើយ។

ពេលនេះនគរបាល ខណ្ឌទួលគោក និងនគរបាល ខណ្ឌសែនសុខ កំពុងធ្វើការហើយ។ សង្ឃឹមថាទារកស្រីអាយុ ១០ខែនេះ នឹងបានជួបម្ដាយវិញក្នុងពេលឆាប់ៗ។ យើងខ្ញុំក៏កំពុងតាមដានរឿងនេះបន្តទៀត ដើម្បីស្វែងរកយុត្តិធម៌អោយភាគីពាក់ព័ន្ធទាំងសងខាង“។ យ៉ាងណាមិញ ក្រោយពេលលោក ផែង វណ្ណៈ ក៏បានជួយអោយម្ដាយកូននាក់ទាំងពីរជួបគ្នាវិញហើយ ហើយក្នុងនោះលោក ផែង វណ្ណៈ ក៏បានភ្ជាប់សារមួយឃ្លាបន្ថែមទៀតថា៖”ក្រោយភ្លៀងមេឃស្រលះ ពេលនេះប្អូនស្រី ពិសី បានជួបកូនស្រីវិញហើយក្រោមការសម្របសម្រួលរបស់ប្អូនស្រី ជា ផល្លា។ ប្អូនស្រី ពិសី ដែលធ្លាប់មានកំហុសឆ្គងចំពោះ ឪពុកម្ដាយក្មេកក៏បានធ្វើការសុំទោស ឪពុកម្ដាយក្មេក ដើម្បីបញ្ចប់បញ្ហាផងដែរ“។

Related posts

Leave a Comment