ភ្នំពេញ ៖ មហាជនភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ឧកញ៉ា ស្រី ចាន់ថន នោះ។ ក្រៅពីមុខរបររកស៊ីដ៏ជោគជ័យ លោកក៏ត្រូវបានបងប្អូនអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកមួយចំនួនធំ ហៅលោកថា ជា ឧកញ៉ា ចិត្តធម៌ ព្រោះតាមរយៈទង្វើររបស់លោក ដែលតែងតែរួមចំណែកជួយ ក្នុងសង្គមមិនដែលដាច់។ចំណែកនៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២០ នេះ លោកបានប្រកាសនូវដំណឹងល្អមួយ ដោយលោកមានកាដូពិសេសជូន បងប្អូននារីៗទាំងអស់ សម្រាប់ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២០ ខាងពេលខាងមុខនេះ។
លោកបានបញ្ជាក់បន្ថែមថា៖“ដើម្បីអបអរសាទរ ទិវាសិទ្ធិនារីអន្តរជាតិ ខួបអនុស្សាវរីយ៍លើកទី១០៩ ឆ្នាំនេះ រមណីយដ្ឋាន និងសួនកំសាន្ត Jet’s Garden Park នឹងផ្ដល់ជូនកាដូពិសេសសម្រាប់បងប្អូននារីៗទាំងអស់ដោយឥតគិតថ្លៃ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ ។ សូមបញ្ជាក់ Idolរបស់លោកអ្នកក៏មកដែរ។ អាស័យដ្ឋាន: ភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល Tel: 093930202″៕ប្រភព៖ហ្វេសប៊ុក