ខ្លាំងដៃដល់ហើយ! ក្មេងៗឈ្លោះគ្នាសោះ បុរសជាឪពុកជាមន្រ្តីនគរបាលបានស្រែក អាណាវៃ កូនអាញ់ មានអីស្រាប់តែចាប់វាយ សិស្សឲ្យរបួសទៅ….

ភ្នំពេញ៖ កាលពីវេលម៉ោង៨និង៣០នាទីព្រឹក ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ នៅក្នុងសាលាជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ បុរសម្នាក់ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ ក្រោយពីកូនមានជម្លោះវាយតប់គ្នាបន្តិចប្តួច ស្រាប់តែធ្វើដំណើរទៅសាលាចាប់វាយ សិស្សសាលា ប្រុសស្រីគូជម្លោះរបស់កូនបណ្តាលឲ្យរងរបួសចំនួន ៥នាក់តាមប្រភពនៅកន្លែងកើតហេតុនោះ បានឲ្យដឹងថាមុនពេលកើតហេតុ មានយុវតីសិស្សសាលា២ក្រុម បានឈ្លោះគ្នាប្រកែកគ្នា រហូតដល់ផ្ទុះហិង្សាវាយតប់ គ្នាបន្តិចបន្តួច ហើយត្រូវបានលោកគ្រួ អ្នកគ្រូ ហៅភាគីសងខាង ឲ្យទៅធ្វើការអប់រំណែនាំ បញ្ចប់រឿងផងដែរ។

ប៉ុន្តែក្រោយមក ស្រាប់តែលេខមុខជនសង្ស័យឈ្មោះ ឈុំ សាវ៉េត ត្រូវជាឪពុករបស់យុវត្តីឈ្មោះ ផង់ ភិជ្ជនាផានុត មកចូលដល់ក្នុងបរិវេណសាលា ហើយបានចាប់វាយក្រុមសិស្សសាលាចំនួន៥នាក់(ប្រុសម្នាក់) ជាគូទំនាស់ជាមួយកូនខ្លួន បណ្តាលឲ្យរងរបួសម្នាក់។ យុវតីឈ្មោះ ផង ភិជ្ជនាផានុត បានឲ្យដឹងថា មុនពេលកើតហេតុ គឺនៅម៉ោងចេញលេង ខ្លួនរួមជាមួយមិត្តភក្តិបានដើរទៅកន្លែងលក់ដូរ ដែលនៅខាងក្រោយសាលា ដើម្បីរកទិញអីហូបហើយបានទាស់ពាក្យសម្តីជាមួយ ក្រុមយុវតីឈ្មោះ ស្រេង ចន្រ្ទា ដែលមានគ្នាច្រើនរហូតឈានដល់ការប្រតាយប្រតប់គ្នា ហើយត្រូវបានលោកគ្រូអ្នកគ្រូហៅទៅទីចាត់ការអប់រំណែនាំទាំងសងខាង។

លុះចេញមកវិញ ក៏ផ្ទុះកំហឹងប្រតាយប្រតប់គ្នាសារជាថ្មីម្តងទៀត រហូតឪពុករបស់ខ្លួនមកចាប់ឃាត់ក្រុមយុវត្តីឈ្មោះ ស្រេង ចន្រ្ទានោះ។ ហើយមន្រ្តីនគរបាលឈ្មោះ ឈុំ សាវ៉េត បានប្រាប់ឲ្យដឹងថា គាត់ពិតជាបានចូលទៅក្នុងបរិវេណសាលាជម្ពូវ័នមែន ក្រោយបានដឹណឹងថា មានសិស្សសាលាវាយកូនស្រីគាត់ ហើយចូលទៅនោះគឺឃាត់ពួកគេ កុំឲ្យឈ្លោះគ្នាប៉ុណ្ណោះ

ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ មានទីលំនៅភូមិជ្រៃកោង ស ង្កាត់ ចោមចៅ២ ខណ្ឌពោធិសែនជ័យ និងកូនស្រីជនសង្ស័យឈ្មោះ ផង់ ភិជ្ជនាផានុត អាយុ១៦ឆ្នាំ រៀននៅថ្នាក់ទី១០B សាលាជម្ពូវ័ន ។ ចំណែកជន រ ង គ្រោះឈ្មោះ ស្រេង ចន្ទ្រា ភេទស្រី អាយុ១៨ឆ្នាំ ជាសិស្សរៀនថ្នាក់ទី12G1 រ ង រ បួ ស ចូលសម្រាកនៅគ្លីនិកឡាំប៊ុនថន។ ដោយទ្បែកជនរ ង គ្រោះ ៤នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណ។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment