ប្រទេសមហាអំណាចធំៗ ដូចជា កូរ៉េខាងត្បូង អ៊ីរ៉ង់, អ៊ីតាលីនិងជប៉ុនកំពុងមានការព្រួយបារម្ភជាយ៉ាងខ្លាំងអំពីការឆ្លង វីរុសកូរ៉ូណាដ៏កាចសាហា វនេះ

បរទេស៖ អង្គការសុខភាពពិភពលោក (WHO) បានថ្លែងនាថ្ងៃច័ន្ទនេះថា ប្រទេសមួយចំនួនមានដូចជា៖ ប្រទេសកូរ៉េខាងត្បូង អ៊ីតាលី អ៊ីរ៉ង់ និង ជប៉ុន កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីវីរុសឆ្លងដ៏កាចសាហាវនៅក្នុងប្រទេសរបស់ខ្លួនប៉ុន្តែការព្រួបារម្ភនេះវាកាន់តែខ្លាំងឡើងៗ សម្រាប់ប្រទេសទាំងអស់ដែលផ្ទុកវីរុសនេះផងដែរ។

លោក ថេតត្រួស អាដាន់ណាំ ហ្គេបេរី យេស៊ូវ អគ្គនាយកអង្គការសុខភាពពិភពលោកបានប្រាប់ស្និសិទ្ធសារព័ត៌មាននៅទីក្រុងហ្សឺណែវថា៖ ពួកយើងក៏ពុំធ្លាប់បានឃើញមកពីមុននូវភ្នាក់ងារបង្ករោគផ្លូវដង្ហើមមួយនេះដែលវាអាចមានលទ្ធភាពបញ្ចូនទៅកន្លែងដទៃទៀតយ៉ាងឆាប់រហ័ស ក្នុងពេលជាមួយគ្នានេះដែលយើងគួរតែមានវិធានការដ៏ត្រឹមត្រូវក្នុងការទប់ស្កាត់នូវការរីករាយដាលមួយនេះ។ ហើយកាលពីថ្ងៃអាទិត្យប្រទេសចិនបានចេញរបាយការណ៍អំពីឆ្លងថ្មីចំនួន ២០៦ ករណី និងបានរាយការណ៍មកមានអ្នកផ្ទុកវីរុសនេះប្រមាណជាង ៨ម៉ឺន នាក់ចាប់តាំងពីការដែលចាប់ផ្ទុះឡើងដំបូង។

ហើយលោកក៏បានថ្លែងថា ក្នុងចំណោម ៨.៧៣៩ ករណីដែលបានរាយការណ៍ដោយ ៦១ ប្រទេសនៅក្រៅប្រទេសចិន ៨១% គឺមានតែ ៤ ប្រទេសប៉ុណ្ណោះ។ ថាក្នុងចំណោមប្រទេសចំនួន ៥៧ ផ្សេងទៀតដែលរងផលប៉ះពាល់មាន ៣៨ប្រទេសបានរាយការណ៍ថាមាន ១០ ករណីឫតិចជាងនេះ។

ទីភ្នាក់ងារអង្គការសុខភាពពិភពលោកបាននិយាយថា ក្រុមគ្រូពេទ្យសុខភាពពិភពលោកបានទៅដល់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃចន្ទដើម្បីគាំទ្រដល់អាជ្ញាធរនិងផ្តល់ការធ្វើរោគវិនិច្ឆ័យចំនួន ១០០.០០០ និងឧបករណ៍ការពារសម្រាប់បុគ្គលិកសុខាភិបាលចំនួន ១៥.០០០ នាក់។

លោកបណ្ឌិត ម៉ៃ រ៉ៃយ៉ាន ប្រធានផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោកបានមានប្រសាសន៍ថា៖ សារៈសំខាន់នៃការទប់ស្កាត់ល្បឿននៃការរីករាលដាលនៃមេរោគអនុញ្ញាតឱ្យប្រព័ន្ធសុខាភិបាលនិងមន្ទីរពិសោធន៍រៀបចំការអភិវឌ្ឍនៃកម្មវីធី និងបង្កើតថ្នាំវ៉ាក់សាំងសម្រាប់ទប់ស្កាត់ និងបានចាត់ចែងក្រុមគ្រូពេទ្យរបស់អង្គការសុខភាពពិភពលោកទៅកាន់ប្រទេសមួយចំនួនដែលមានវីរុសមួយនេះផងដែរ។

លោក ថេតត្រូស បាននិយាយថា “ ខ្ញុំសូមសរសើរតាមសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកដែលគាំទ្រដល់ប្រទេសអ៊ីរ៉ង់ បើទោះបីប្រទេសអ៉ីរ៉ង់កំពុងតែទទួលទណ្ឌកម្មលើកម្មវិធីនុយក្លេអ៊ែរក៏ដោយ លោកបានគិតថានេះគឺជាស្ពានសម្រាប់ឈានទៅសន្តិភាពដែលវាមានសារៈសំខាន់ណាស់សម្រាប់មនុស្សជាតិ “។ ប្រភពពី៖ reuters

Related posts

Leave a Comment