សង្វេគខ្លាំងណាស់! ថៅកែហាងពេជ្រ ប្រាប់ថា “គាត់​នៅ​មិន​ទាន់​ដឹង​ថា កូន​ស្រី​ជា​ទី​ស្រលាញ់​ម្នាក់​ទៀត​បាត់​បង់​ជីវិត​ទេ ហើយ​ក៏​មិន​ទាន់​ដឹង​ថា​ប្ដី​រលាក​ធ្ងន់​ពេក គេ​យក​ទៅ​វៀតណាម​ហើយ​ដែរ, បង​ប្អូន​គាត់​ថា គាត់​យំ​រហូត​ហើម​ភ្នែក​បើក​មិន​រួច តាំង​ពី​ល្ងាច ហើយ​ពេល​ខ្ញុំ​ទៅ ​ក៏​នៅ​តែ​យំ ទាំង​មិន​ឃើញ​អ្វី​ទាំង​អស់” (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់នេះ មានករណីអគ្គិភ័យឆាបឆេះ ផ្ទះរបស់ប្រជាពលរដ្ឋ ឈ្មោះ ឈួ ស្រ៊ុន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក បណ្តាលឲ្យខូចខាតផ្ទះ និងទ្រព្យសម្បត្តិទាំងស្រុកង។ មូលហេតុទុសេ្សខ្សែភ្លើង ដោយឡែងអ្នករងរបួសធ្ងន់ គឺបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯភ្នំពេញ។

ក្រោយពីដឹងដំណឹងនេះហើយ ធ្វើឲ្យថៅកែហាងពេជ្រ គឺលោកស្រី ទ្រី ដាណា បង្ហាញក្តីអាណិតខ្លោចចិត្តចំពោះគ្រួសារមួយដែលរងគ្រោះក្នុងហេតុការណ៍នេះ ។

លុះដល់ ថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២០ នេះ លោកស្រីបានមកដល់មន្ទីរពេទ្យហើយ ដើម្បីសួរសុខទុក្ខ ។ លោកស្រី ក៏បានបញ្ជាក់បន្ថែមថា៖ “គាត់នៅមិនទាន់ដឹងថា កូនស្រីជាទីស្រលាញ់ម្នាក់ទៀតបាត់បង់ជីវិតទេ ហើយក៏មិនទាន់ដឹងថាប្ដីរលាកធ្ងន់ពេក គេយកទៅវៀតណាមហើយដែរ។ បងប្អូនគាត់ថា គាត់យំរហូតហើមភ្នែកបើកមិនរួច តាំងពីល្ងាច ហើយពេលខ្ញុំទៅក៏នៅតែយំ ទាំងមិនឃើញអ្វីទាំងអស់។

លើកទឹកចិត្តគាត់ថា បងស្រីត្រូវរឹងមាំ គង់តែជាទេ កូន និងប្ដីមិនអីទេ ពេទ្យមើលថែបានល្អហើយ តែតាមពិតខ្លួនឯងចង់ស្រក់ទឹកភ្នែកហើយ តឹងទ្រូងណាស់។ មិនមែនសាច់ញាតិ មិនមែនបងប្អូនទេ តែឱ្យតែឃើញគ្រប់គ្នាជួបរឿងចឹងៗ ចេះតែអាណិត សង្វេគ។ មានតែជួយជាកម្លាំងចិត្ត សង្ឃឹមថាគាត់អាចជាឆាប់ៗ អាចទទួលយករឿងនេះបាន។”៕

Related posts

Leave a Comment