ពិតជាសោកស្តាយខ្លាំងណាស់! ដុកទ័រធំៗនៅចិនបាន ស្លា​ ប់ បន្តបន្ទាប់ខណៈគ្រូពេទ្យជាង ៣,៣០នាក់ បានឆ្លងវីរុស កូរូណា…

បរទេស៖ លោកវេជ្ជបណ្ឌិត Preng Yinhua អាយុ២៩ឆ្នាំ ជាវេជ្ជបណ្ឌិតជនជាតិជន មានគម្រោងរៀបអាពាហ៍ពិពាហ៍ជាមួយគូដណ្ដឹងរបស់គាត់ នៅថ្ងៃទី០១ ខែកុម្ភៈ។ គាត់បានទទួលមរណភាព ដោយសារជម្ងឺរលាកសួតថ្មី Covid-19 កាលពីថ្ងៃទី២១ ខែកុម្ភៈ។

យោងតាមសារព័ត៌មាន Yahoo News ចេញផ្សាយកាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថាលោក Peng គឺជាបុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិកសុខាភិបាល យ៉ាងតិច៨នាក់ដែលបាន ស្លា ប់ ដោយសារវីរុសនេះ។ វេជ្ជបណ្ដិតវ័យក្មេងម្នាក់ទៀតគឺលោក Li Wenlaing បានទទួលមរណភាពនៅថ្ងៃទី៧ ខែកុម្ភៈ ដោយបន្សល់ទុកកូនប្រុសម្នាក់ និងភរិយាកំពុងមានផ្ទៃពោះ។ លោក Li ដែលមានអាយុ៣៤ឆ្នាំ ត្រូវបានគេត្រួតពិនិត្យបន្ទាប់ពិបានសង្ស័យអំពីវីរុសនេះ ចំពោះអតីតនិស្សិតពេទ្យនៅសាលាពេទ្យ។

ការសែត LA Times បានរាយការណ៍ថា គិតត្រមថ្ងៃអង្គារ បុគ្គលិកសុខាភិបាលជាង ៣,៣០០នាក់ នៅក្នុងប្រទេសចិន បានឆ្លងវីរុសនេះ។ ប្រហែលជា៩០ភាគរយនៃករណីទាំងនោះ គឺស្ថិតនៅក្នុងខេត្ត ហ៊ូប៉ី ដែលការផ្ទុះឡើងបានចាប់ផ្តើមកាលពីខែមុន។

ការ ស្លា ប់ របស់វេជ្ជបណ្ឌិតក្នុងអាយុ ២០ឆ្នាំ និង៣០ឆ្នាំ ធ្វើឲ្យមានការព្រួយបារម្ភអំពីហានិភ័យនៃការឆ្លង មេរោគ ចំពោះមនុស្សវ័យក្មេង ប៉ុន្តែយោងទៅតាមគណៈកម្មការសុខភាពជាតិរបស់ប្រទេស ចិន ប្រហែលជា៨០%នៃអ្នកដែលបាន ស្លា ប់ ដោយសារជម្ងឺ COVID-19មាន អាយុលើស៦០ឆ្នាំ៕

ប្រភព៖ dapnews

Related posts

Leave a Comment