អស់ទាស់ម៉ងលើកនេះ! ទើបកូនខ្ចីមិនបានប៉ុន្មានផងឥឡូវនេះ ឡើងឆាកម្តងរាំឡើងបែកញើសជោគ

ហ្វេសប៊ុក៖ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងផុតទៅថ្មីៗនេះ ខាងផលិតកម្មរស្សីហង្សមាស បានបញ្ចេញបទ “កូនយំល្វើយៗ” តែជាការបកស្រាយដោយអ្នកនាង ឱក សុគន្ធកញ្ញា។ ក្នុងបទនេះផងដែរ ពិតជាពិរោះ អមមកជាមួយកាយវិការកំប្លែកណាស់ ធ្វើឲ្យទស្សនិកជនជាច្រើនពេញចិត្តជាខ្លាំង កញ្ញា មិននត្រឹមតែរាំកូរទេ បើនិយាយពីអត្ថន័យក្នុងបទចម្រៀងមួយបទនេះវិញបង្កប់ន័យឡើងកប់ម៉ង។

ចំណែកឯថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០នេះវិញ គេបានប្រទះឃើញតារាចម្រៀងរូបនេះលេខមុខក្នុងការប្រគំតន្ត្រីមួយ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ Tiger Street Football 2020 នៅកោះពេជ្រ ព្រមទាំងបានធ្វើការបកស្រាយបទនេះ ជាមួយនឹងស្ទិលរាំដ៏ទាក់ទាញ ហើយក៏បានបង្កឲ្យមានភាពសប្បាយរីករាយជាខ្លាំង ដល់អ្នកដែលបានមកទស្សនាផ្ទាល់។ សូមទស្សនាវីដេអូខាងក្រោមនេះ៕

Related posts

Leave a Comment