ក្រោយមានរឿងពីរនាក់ម្តាយកូនត្រូវគេបំបែកមិនអោយជួបគ្នា ស្រាប់តែលោក ផែង វណ្ណៈដាក់មួយឃ្លាថា

ភ្នំពេញ ៖ បន្ទាប់ពីផ្ទុះរឿងរ៉ាវ ផ្អើលពេញបណ្ដាញសង្គម ហ្វេសប៊ុកដោយយោងតាមរយៈគណនី ហ្វេសប៊ុកមួយឈ្មោះ Lay Chanbormey បានបង្ហោះទិដ្ឋភាពវីដេអូមួយ និងបានភ្ជាប់សារមួយឃ្លា ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖“ជួយចែករំលែកបន្ដផង រកយុត្តិធម៌អោយបងស្រីខ្ញុំផង Pam Pam ទឹកចិត្តម្តាយ ពពោះប្រាំបួនខែដប់ថ្ងៃ រងកាំបិតនៅសល់ស្នាមដល់សព្វថ្ងៃ អស់ឈាមទាំងថ្លុក ម្តេចអ្នកឯងបំបែកម្តាយគេពីកូនគេ អ្នកឯងអីក៏គ្មានបេះដូងម្លេះ ទាំងកូនតូចមិនទាន់អាយុ ១ខួបផង នៅបៅដោះម្តាយរាល់ថ្ងៃ (កូនអត់ចេះបៅទឹកដោះគោទេ) ដេកអោបទ្រូងម្តាយរាល់ថ្ងៃ។ ម្តាយនឹកកូនណាស់ អាណិតកូន ត្រូវគេផ្តាច់ដោះទាំងកូននៅតូច ចេះធ្វើរឿងបែបនេះកើត ពង្រាត់កូនគេពីម្តាយគេ លាក់ទុកបង្ខាំងមិនអោយម្តាយជួបកូន សូម្បី៥ម៉ែត ពីចំងាយ

ម្តាយទៅសុំមើលក៏គេមិនអោយមើលដែរ”៕ក្នុងនោះដែរ នាខណពេលមុននេះបន្ដិច ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ក្រោយពេលលោក ផែង វណ្ណៈ បានទស្សនាវីដេអូឃ្លីបខាងលើរួចមក រូបលោកក៏បានបង្ហោះសារថា៖”ករណីចៅសង្កាត់ អូរឬស្សី២ និងក្រុមគ្រួសាររារាំង មិនអោយ ម្ដាយជួបកូនស្រី បង្កើតរបស់ខ្លួន អាយុទើបតែ ១០ខែ ខ្ញុំនឹងតាមដានរឿងនេះរហូតដល់ទីបញ្ចប់។បន្ទាប់ពីទទួលបានព័ត៌មាន ឪពុកម្ដាយក្មេកបំបែកកូនប្រសារស្រី ពីកូនប្រុសរបស់ខ្លួន និងបានយកទារកអាយុ ១០ ខែ មករក្សាទុកដោយមិនអោយម្ដាយបានជួបនោះ ខ្ញុំបានរាយការណ៍រឿងហេតុនេះ ជូនឯកឧត្ដម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួចហើយ។ ពេលនេះនគរបាល ខណ្ឌទួលគោក និងនគរបាល ខណ្ឌសែនសុខ កំពុងធ្វើការហើយ។ សង្ឃឹមថាទារកស្រីអាយុ ១០ខែនេះ នឹងបានជួបម្ដាយវិញក្នុងពេលឆាប់ៗ។ យើងខ្ញុំក៏កំពុងតាមដានរឿងនេះបន្តទៀត ដើម្បីស្វែងរកយុត្តិធម៌អោយភាគីពាក់ព័ន្ធទាំងសងខាង“។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment