អ្នកស្រី ទ្រី ដាណា៖ នាងខ្ញុំមិនដឹងនិយាយយ៉ាងម៉េចទេ, ខ្ញុំតឹងទ្រូងណាស់ មួយគ្រួសារភ្លើ​ងឆេះ​ទាំ​ងអស់ បា​ត់បង់កូនជាទីស្រលាញ់ទាំង២នាក់ ប្តីគាត់ ឮថាត្រូវធ្ង​ន់ណាស់ មិនដឹងយ៉ាងណាទេ (មានវីដេអូ)

គួររំលឹកឡើងវិញបន្តិចថា កាលពីម្សិលមិញនេះនាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នៅវេលាម៉ោង ១២ និង៣០នាទីថ្ងៃត្រង់នេះ មានករណីអគ្គិផ័យឆាបឆេះ ផ្ទះរបស់ប្រជាពលរដ្ឋ ឈ្មោះ ឈួ ស្រ៊ុន ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិចំបក់ ឃុំប្រាសទ ស្រុកកំពង់ត្របែក បណ្តាលឲ្យខូចខាតផ្ទះ និងទ្រព្យសម្បត្តិទាំងស្រុង។ មូលហេតុផ្ទុះសេ្សខ្សែភ្លើង ដោយឡែកអ្នករងរបួសធ្ងន់ គឺបានបញ្ជូនទៅសង្គ្រោះបន្ទាប់នៅភ្នំពេញ។

បន្ទាប់ពីដឹងដំណឹងនេះហើយ ធ្វើឲ្យថៅកែហាងពេជ្រ គឺលោកស្រី ទ្រី ដាណា បង្ហាញក្តីអាណិតខ្លោចិត្តចំពោះគ្រួសារមួយដែលរងគ្រោះក្នុងហេតុការណ៍នេះ។

ចំនែកឯថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះផងដែរ លោកស្រីបានមកដល់មន្ទីរពេទ្យហើយ ដើម្បីសួរសុខទុក្ខ។ លោកស្រីក៏បានបញ្ជាក់បន្ថែមទៀតថា៖ “នាងខ្ញុំមិនដឹងនិយាយយ៉ាងម៉េចទេ​ មេីលវីដេអូនេះហេីយគិតខ្លួនឯងបន្តិចទៅ ខ្ញុំតឹងទ្រូងណាស់ មួយគ្រួសារភ្លើ​ងឆេះ​ទាំងអស់ បា​ត់ប​ង់កូនជាទីស្រលាញ់ទាំង២នាក់ ប្តីគាត់ ឮថាត្រូវធ្ង​ន់ណាស់ មិនដឹងយ៉ាងណាទេ”។ ដើម្បី ជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ៕

Related posts

Leave a Comment