ឧកញ៉ា ម៉ុង ឬទ្ធី ប្រាប់ទាំងអារម្មណ៍ក្តុកក្តួលថា “លោកយាយ​អាយុ​៧៦ឆ្នាំ​ ដើរលក់នំ ​ចិញ្ចឹម​ជីវិត​រាល់ថ្ងៃ​ ប្តីគាត់​ត្រូវ​បាន​ខ្មែរ​ក្រហម​យកទៅ​ស​ម្លា​ប់​ចោល​ អត់​មានកូនចៅ​និងគេទេ​, អាណិត​គាត់​ខ្លាំង​ណាស់​ម៉ែគេ​ ម៉ែយើង​ មិនសុំទានទេ​ សុខចិត្ត​ដើរលក់នំ​”

មហាជនភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ឧកញ៉ា ម៉ុង ឬទ្ធី នោះ ក្រៅពីធ្វើជំនួញ និងវិនិយោគលើវិស័យកសិកម្ម កាលពីពេលថ្មីៗនេះ លោកកំពុងតែចាប់ផ្តេីម​សាង​សង់​ លំនៅដ្ឋាន​ចំនួន១១៦ខ្នង​ សម្រាប់​លក់ក្នុង​តម្លៃ​សមរម្យ​ ជូន​ទៅអោយ​អ្នក​ដែល​ស្រឡាញ់​បរិស្ថាន​ធម្មជាតិ​ ដែលមានចម្ងាយមិនឆ្ងាយប៉ុន្មានទេ ពីទីក្រុងភ្នំពេញមកដល់កន្លែងដែលលោកកំពុងតែសាងសង់នេះ។

លោកក៏ត្រូវបានបងប្អូនពលរដ្ឋខ្មែរមួយចំនួនមានការកោតសរសើរផងដែរ ចំពោះទឹកចិត្តសប្បុរសធម៌របស់លោកកាលពីពេលកន្លងទៅ ដែលលោកតែងតែជួយអ្នកត្រូវការចាំបាច់មិនដែលខាន។

ជាក់ស្តែងនៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២០ នេះ គេឃើញលោក បានជួយទិញនំលោកយាយវ័យចំណាស់ម្នាក់ទៀតហើយ លោកបានបញ្ជាក់សារដ៏ក្តុ​កក្តួ​លមួយថា “លោកយាយ​អាយុ​៧៦ឆ្នាំ​ដើរលក់នំ​ចិញ្ចឹម​ជីវិត​រាល់ថ្ងៃ​ ប្តីគាត់​ត្រូវ​បាន​ខ្មែរ​ក្រហម​យកទៅ​ស​ម្លា​ប់​ចោល​ អត់​មានកូនចៅ​និងគេទេ​ អាណិត​គាត់​ខ្លាំង​ណាស់​ម៉ែគេ​ ម៉ែយើង​ មិនសុំទានទេ​ សុខចិត្ត​ដើរលក់នំ​ ។”៕

Related posts

Leave a Comment