អ្នកស្រី ទ្រី ដាណា ប្រកាសសូមអោយប្អូនប្រុស ដែលជាអ្នកគូររូបយ៉ាងស្រស់ស្អាតទាំងនេះ គូររូបអោយបងស្រី ដាណា មួយ ដោយអ្នកនាង នឹងមានកាដូរជូន

កាលពីពេលថ្មីៗនេះ ម្ចាស់គណនី ហ្វេសប៊ុកមួយដែលមានឈ្មោះ Won Smile Lee បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៏ជាខ្លាំង ក្រោយខ្លួនបានបង្ហោះរូបភាពជាច្រើនសន្លឹក ស្ដីពីស្នាដៃគូររូបរបស់វិចិត្រករវ័យក្មេងម្នាក់ ដែលមានឈ្មោះ នៅ វាសនា ដែលបានគូររូបបានយ៉ាងស្អាត រហូតទទួលបានការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក។

វិចិត្រករ ដែលគូររូប អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត, អ្នកនាង អម្ពរ ទេវី, កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន, ទូច ស៊ុននិច, ស្ថាបនិក​មន្ទីរពេទ្យ គន្ធបុប្ផា លោក​វេជ្ជបណ្ឌិត Beat Richner និងរូបទេសភាពបែបស្រុកស្រែ គឺរូបគាត់ធ្លាប់ជាបេក្ខជន ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodia Got Talent។

ជាមួយគ្នានេះដែរ ក្រោយឃើញស្នាដៃដ៏ល្អឯករបស់វិចិត្រកររូបនេះរួចមក ស្រាប់តែកាលពីព្រឹកមិញនេះ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ អ្នកនាង ទ្រី ដាណា ម្ចាស់ហាងមាសពេជ្រ និងជាសប្បុរសជនដ៏ល្បីល្បាញ ក៏បានស៊ែរការបង្ហោះមួយនេះ ហើយក៏បានភ្ជាប់សារមួយឃ្លា ដែលមានខ្លឹមសារថា៖”អូ ល្អណាស់កូនខ្មែរ​ គូររូប​ បងដាណាអោយស្អាតមួយមេីល​ បានកាដូរ”។

Related posts

Leave a Comment