អាសូរណាស់! បងស្រីម្នាក់នេះសម្រាលកូនមិនទាន់បាន ១ ខួបផងកំពុងតែស្រលាញ់កូនខ្លាំងស្រាប់តែមានគេពង្រាត់កូនយកទៅ (មានវីដេអូ)

ភ្នំពេញ ៖ កាលពីម្សិលមិញនេះ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ មានរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយដែលមានឈ្មោះ Lay Chanbormey បានបង្ហោះទិដ្ឋភាពវីដេអូមួយ និងបានភ្ជាប់សារមួយឃ្លា ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖

“ជួយ​ចែករំលែកបន្ដផង រក​យុត្តិធម៌​អោយ​បង​ស្រី​ខ្ញុំ​ផង​ Pam Pam ទឹកចិត្តម្តាយ​ ពពោះប្រាំបួនខែដប់ថ្ងៃ​ រងកាំបិតនៅសល់ស្នាមដល់សព្វថ្ងៃ​ អស់ឈាមទាំងថ្លុក ម្តេចអ្នកឯងបំបែកម្តាយគេពីកូនគេ​ អ្នកឯងអីក៏គ្មានបេះដូងម្លេះ​ ទាំងកូនតូចមិនទាន់អាយុ ១ខួបផង​ នៅបៅដោះម្តាយរាល់ថ្ងៃ​ (កូនអត់ចេះបៅទឹកដោះគោទេ)​ ដេកអោបទ្រូងម្តាយរាល់ថ្ងៃ​។ ម្តាយនឹកកូនណាស់​ អាណិតកូន​ ត្រូវគេផ្តាច់ដោះទាំងកូននៅតូច​ ចេះធ្វេីរឿងបែបនេះកេីត​ ពង្រាត់កូនគេពីម្តាយគេ​ លាក់ទុកបង្ខាំងមិនអោយម្តាយជួបកូន សូម្បី៥ម៉ែត​ ពីចំងាយ​ ម្តាយទៅសុំមេីលក៏គេមិនអោយមេីលដែរ”៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment