ញាក់សាច់ !! អគ្គនាយកបុរី លឹម ឈាងហាក់ ក្នុងថ្ងៃមង្គលការបុគ្គលិកឆ្នើមរបស់ខ្លួន បានចងដៃជាមាស ព្រមទាំងទឹកប្រាក់រហូតដល់ទៅ…

ចំពោះជនជាតិខ្មែរ ពិធីរៀបអាពាហ៍ពិពាហ៍គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុង​ឆាក​ជីវិត​មនុស្ស​គ្រប់​រូប​ ដោយមុននឹងឈានដល់​ការរៀបអាពាហ៍ពិពាហ៍​ យុវជន យុវតីខ្មែរ​ តែងតែ​ស្វែងយល់​ពី​ចិត្តគ្នា​ទៅ​វិញ​ទៅមក​ និងមាន​គូស្នេហ៍​មួយចំនួនទៀត​បានតស៊ូនូវ​ឧបសគ្គ​ និង​ដោះស្រាយ​បញ្ហា​ជាច្រើន​រួម​គ្នា​ ទម្រាំមានថ្ងៃដ៏ពិសេសនេះ។

ដោយ​ឡែក​ នៅថ្ងៃទី០២ ខែ​មីនា ឆ្នាំ២០២០នេះ​ គឺជាថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​របស់គូស្វាមី​ថ្មី​ថ្មោង​មួយគូ​ ដែល​កូន​ក្រមុំមានឈ្មោះ​ ​ហ៊ុល រ៉ានី​ គឺជាបុគ្គលិក​ឆ្នើម​ធ្វើការនៅក្រុមហ៊ុនបុរី លឹម ឈាងហាក់​ ចំណែក​ឯ​កូន​កំលោះ​មាន​ឈ្មោះ​ ចាន់ សុខថៃ គឺជាវិស្វករ។ គូស្វាមីភរិយានេះ បានរៀបមង្គលការ កាលពីថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ ២០២០ កន្លងមកថ្មីៗនេះ នៅក្នុងភូមិពង្រ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ក្នុងកម្មវិធី​ជ័យ​មង្គល​របស់​កូន​កំលោះ​និង​ក្រមុំ​មួយគូនេះ បានរៀបចំឡេីង​យ៉ាង​អាធិកអាធ័ម​ អមជាមួយ​ក្បូរក្បាច់​ដ៏​ប្រណិត​ក្នុង​កម្មវីធី​ទាំងមូល រួមជាមួយ​នឹង​ការតុបតែង​ខ្លួន​ យ៉ាង​ស្រស់​ស្អាត​ ក៏ដូចជា​សម្អាង​ការ​ដ៏គួរឲ្យ​ទាក់ទាញ​​ និង​ល្អឥតខ្ចោះ​ ដែលធ្វើឲ្យ​មានការចាប់អារម្មណ៏​ពីមហាជនជាច្រេីន​ និងមានការ​កោតសរសើរ​មិនដាច់ពីមាត់ផងដែរ។

យ៉ាង​ណា​មិញ​ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាខ្លាំង​នោះ​ នៅក្នុង​កម្មវិធី​ដ៏​មាន​ជ័យ​មង្គល​នេះ​ ក៏មានវត្តមាន​អញ្ជើញ​ចូលរួម​ពី​លោកអគ្គនាយក និងលោកស្រីអគ្គនាយិកា​របស់ក្រុមហ៊ុនបុរីលឹម ឈាងហាក់ សាខាគីឡូម៉ែត្រលេខ៦ ផងដែរ។ មិនតែប៉ុណ្ណោះ​ លោកទាំងទ្វេ បានចងដៃនូវទឹកប្រាក់ចំនួន១៨០០០ដុល្លារ សម្រាប់ថ្លៃកក់ផ្ទះ មាស១វង់សម្រាប់ប្តី និងខ្សែ.កមាស ១ខ្សែសម្រាប់ប្រពន្ធ ព្រមទាំងទឹកសុទ្ធចំនួន៨០កេស ធ្វើឲ្យសាមីខ្លួនកូនកំលោះក្រមុំ និងអ្នកចូលរួម មានចិត្តរំភើបស្ទើរតែស្រក់ទឹកភ្នែកមិនដឹងខ្លួនតែម្តង។

Related posts

Leave a Comment