សូមជួយគាត់ផងបងប្អូន! ជីដូនកម្សត់​អត់​ទី​អាស្រ័យពិការកាយ គេងក្រោមសំ​យ៉ាប​ផ្ទះ​ក្បែរចិញ្ចើមផ្លូវ ឃើញស្រក់ទឹកភ្នែក

សៀមរាប ៖ មហាជនស្ទើរមួយចំហៀងនគរផ្ទុះក្ដីអាណិតអាសូរជាពន់ពេក ស្រប​ពេល​ដែល​ទំព័រហ្វេសប៊ុកឈ្មោះ Youth Save Cambodian បានបង្ហោះរៀប​រាប់ភ្ជាប់រូបភា​ព​ប៉ុន្មានសន្លឹករបស់ជីដូនមួយរូបក្នុងសភាពមហាសែនកម្សត់មានត្រឹមខោអាវ១សម្រាប់ជាប់កាយគេងក្រោមសំយ៉ាបផ្ទះគេក្បែរដងផ្លូវសូម្បីស្បែកជើងម្ខាងលឿងម្ខាងខៀវ ឃើញភ្លាមស្ទើរស្រក់ទឹកភ្នែកអាណិត។

តាមរយៈការបបង្ហោះនេះប្រភពទំព័រខាងបានភ្ជាប់សំណេរថា «លឺគេថាគាត់​នៅ​ខេត្ត​សៀម​រាបក្រុមយើង នឹងទៅខេត្តសៀមរាបឆាប់ៗនេះដើម្បីជួយ​គាត់​សូមបងប្អូនជួយ​គាត់​ផងTel: 93 63 35 00/012880624»។ ទន្ទឹមនឹងនោះក៏មានអ្នក​ប្រើបណ្ដាញ​សង្គម​ទំនាក់ទំនងជាច្រើន បានទទូចសូមបងប្អូនសប្បុរសជនមេត្តាជួយដល់ជីដូន និងជួយ​ចែក​រំលែកបន្តដើម្បីបានដល់អ្នកចិត្តបុណ្យចូលសង្រ្គោះជីវភាព៕

Related posts

Leave a Comment