អុញនោះ! លោកអាចារ្យបានចេញមុខ និយាយព្រលះខ្លាំងៗ ទៅកាន់មង្គលការខ្មែរយើងមួយចំនួន ក្នុងពិធីហែរជំនួនបែរជារាំចាក់ធុងប៉ះទៅវិញ ដែលខុសនឹងប្រពៃណីរបស់ខ្មែរយើង

កាលពីពេលថ្មីៗនេះ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ វីដេអូឃ្លីបមួយ ស្ដីពីពិធីហែរជំនូន ក្នុងពិធីមង្គលការមួយ ដែលស្ថិតនៅខេត្ដព្រះសីហនុ បានធ្វើការដង្ហែកូនកំលោះ មកកាន់ផ្ទះកូនក្រមុំ អមមកជាមួយការដាក់ប៉ាស់រាំរបៀបបែបបែកស្លុយយ៉ាងសប្បាយរីករាយ ដោយការធ្វើបែបនេះ គឺយកលំនាំតាម បែបពិធីមង្គលការប្រទេសថៃទៅវិញ ដែលជាហេតុធ្វើឱ្យខូតខាតទំនៀមទំលាប់ប្រពៃណីខ្មែរយ៉ាងខ្លាំង។

យ៉ាងណាមិញ ក្រោយឃើញខ្សែវីដេអូខាងលើនេះរួចមក ស្រាប់តែកាលពីល្ងាចម្សិលមិញនេះ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ លោកអាចារ្យធំ នគររាជ បានចេញវីដេអូឃ្លីបមួយ ដោយធ្វើការរិះគន់យ៉ាងខ្លាំង ទៅកាន់អ្នកប្រារព្ធអំពើបំផ្លាញវប្បធម៍របស់ខ្មែរ ដោយលោក បានប្រើប្រាស់ពាក្យមួយឃ្លាថា៖”ហ្វូងអាបំផ្លាញ”។

ក្នុងនោះដែរ លោកអាចារ្យធំ បានលើកឡើងថា៖”ពួកអាហ្វូង អាភ្លេចកំណើត អានេះបើត្រូវបណ្ដោះសារវិញ គឺអត់ខុសនោះទេ ហើយកុំគិតថាចង់តបវិញណា”។ លោក អាចារ្យធំ បានបន្ថែមទៀតថា៖”កើតអី? ហេតុអ្វីបានជាធ្វើមនុស្សខ្មែរ ភ្លេចកំណើតអញ្ចឹង! អត់ស្រណោះតែម្ដង កើតមកហ្នឹង អត់បានធ្វើអីដើម្បីបំពេញកិច្ចហើយ បែបជាខិតខំបំផ្លាញវប្បធម៍ថែមទៀត”។

Related posts

Leave a Comment