សែនរំភើបចិត្តជាខ្លាំង! ឧកញ៉ា ស្រី ចាន់ថន ឧបត្ថម្ភត្រាក់ទ័រមួយគ្រឿង មានតម្លៃប្រហែលជាង ៣០,០០០ ដុល្លារ ថ្វាយព្រះអង្គ ដើម្បីរៀបចំផ្លូវ បញ្ចៀសភ្លើ​ងឆេះព្រៃ

នៅមុននេះបន្តិច នាថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកលោក តាន់ គីមសួរ បានបង្ហោះសារដ៏សែ​នរំភើ​បរីករាយ បង្ហាញពីទឹកចិត្តរបស់ ឧកញ៉ា ស្រី ចាន់ថន ដែលបានឧបត្ថម្ភ ត្រាក់ទ័រមួយគ្រឿងដែលមានតម្លៃប្រហែលជាង៣០,០០០ដុល្លារថ្វាយ ព្រះអង្គប៊ុន សាលួត។ លោក តាន់ គីមសួរ បញ្ជាក់បន្ថែមទៀតថា៖

“មិនទាន់ទូលថ្វាយដំណឹងដ៏ល្អអស្ចារ្យនេះជូន ព្រះអង្គប៊ុន សាលួត ទេ ទុកឲ្យព្រះអង្គឆ្ងល់ ក្រោយពីទទួលបានដំណឹងថាបងប្រុស ស្រី ចាន់ថន នឹងជួយឧបត្ថម្ភត្រាក់ទ័រមួយគ្រឿងដែលមានតម្លៃប្រហែលជាង៣០,០០០ដុល្លារថ្វាយព្រះអង្គដើម្បីរៀបចំផ្លូវបញ្ចៀសភ្លើ​ងឆេះព្រៃ ខ្ញុំមានអារម្មណ៍អររំភើបចង់ហោះ មិនដឹងជាព្រះអង្គមានអារម្មណ៍បែបណាទេក្រោយពីទទួលដំណឹងមួយនេះ។

អរគុណបងប្រុសជាទីគោរព ដែលបានសាងកំលាំងចិត្ត ជូនព្រះអង្គ អរគុណបងប្រុសជាទីស្រលាញ់ ដែលបានរួមចំណែកដ៏ធំ ជួយសង្គ្រោះព្រៃឈើ ដែលមានទំហំជាង៣០,០០០ហិកតា ដែលកំពុងតែទទួលការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ពីស្នាដៃរបស់ជនតិ​រិច្ឆា​នមួយចំនួន អរគុណបងប្រុសជាខ្លាំង ដែលធ្វើជាបុគ្គលគំរូដ៏ល្អសម្រាប់ប្រជាជនខ្មែរ”៕

Related posts

Leave a Comment