កំសត់តិចហើយ ខាងប្រុសជាអ្នករត់តុ រីឯខាងស្រីជាអ្នកលាងចានតាមរោងការ សូមជូនពរអោយប្អូនទាំង២មានសុភមង្គល ជិវិតមានរឺក្រមិនសំខាន់ សំខាន់អោយតែចេះយល់ចិត្តគ្នា

ហ្វេសប៊ុក៖ នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ គេបានប្រទះឃើញគូស្នេហ៍មួយគូ បានចាប់ដៃគ្នាចូលរោងភ្ជាប់ពាក្យជាមួយគ្នា រីឯខាប្រុសជាអ្នករត់តុ និងខាងស្រីជាអ្នកលាងចានតាមរោងការ មើលទៅដូចជាកំសត់បន្តិចហើយ។ រួមជាមួយគ្នានេះផងដែរ គេបានឃើញហ្វេសប៊ុកមួយមានឈ្មោះថា “តុលា មង្គល”ដែលត្រូវជាអ្នកគ្រប់គ្រង អ្នកទាំងពីរនៅតុលាមង្គលចុងភៅបានភ្ជាប់សារខ្លីមួយថា៖

“ជិវិតមានឬក្រ អោយតែចេះយល់ចិត្តគ្នា ក្តីស្រលាញ់ពីអ្នករត់តុ ដល់ក្មេងស្រីលាងចានតាមរោងការពិតជាកំសត់តិចហើយ។ ថ្ងៃនេះបងជាអ្នកគ្រប់គ្រង នៅតុលាមង្គលចុងភៅ បុគ្គលិកទាំង២ បានភ្ជាប់ពាក្យជាមួយគ្នាហើយ សូមជូនពរអោយប្អូនទាំង២មានសុភមង្គល និងចេះស្រលាញ់គ្នាផងដែរ។”។

ក្រោយពីឃើញបែបនេះ ធ្វើឲ្យបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបង្ហាញអារម្មណ៍រំភើបចំពោះអ្នកទាំងពីរ ហើយក៏មានអ្នកខ្លះបង្ហោះសារចូលរួមអបអរសាទរ និងជូនពរឲ្យអ្នកទាំងពីរ ឲ្យជួប្រទះតែសុភមង្គល ទៅថ្ងៃអនាគត នឹងមានជីវភាពប្រសើរថែមទៀត៕

Related posts

Leave a Comment