គួររំលឹកឡើងវិញថា កាលពីរសៀលថ្ងៃមិននេះផងដែរ នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ មានហេតុការណ៍អគ្គិភ័យមួយបានឆាបឆេះ តូបផ្សាររបស់ប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ ស្ថិតនៅត្រង់ចំណុចផ្សារកអណ្តើក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយបណ្តាលធ្វើឲ្យមានការខូចខាតទ្រព្យសម្បតិ្តរួមទាំងបាត់បង់អាយុជីវិតថែមទៀតផង។
ជាក់ស្តែងយោងទៅតាមគណនីហ្វេសប៊ុករបស់អ្នកស្រី ទ្រី ដាណា បានធ្វើការបង្ហោះឲ្យដឹងនៅមុននេះបន្តិចថា៖ ទើបទំនេរដៃ បើក Facebook ឃើញ ខ្លោចចិត្តណាស់លោកអើយ។ កូន២នាក់កំពុងពេញស្រលាញ់ ត្រូវលាទៅទាំងនៅក្មេងចឹង មើលមុខស្រណោះណាស់។😭
ឪពុកម្តាយក៏រលាកធ្ងន់ លឺថាមកពីរត់ទៅជួយកូននៅខាងក្រោយ។ ចិត្តជាម្តាយជាឪពុក មិនចោលកូននោះទេ ទោះបីត្រូវប្រថុយជីវិត្តក៏ដោយ។ ខ្ញុំយល់អារម្មណ៍នេះការពារកូន ធ្វើគ្រប់យ៉ាងដើម្បីកូន។
លឺថាពួកគាត់កំពុងសម្រាកក្នុងពេទ្យនៅភ្នំពេញ ស្អែកនេះខ្ញុំនឹងទៅលើកទឹកចិត្តពួកគាត់។ ចង់ប្រាប់ថា ខ្ញុំរំភើបចិត្តជាមួយការលះបង់របស់ពួកគាត់ណាស់ មើលរូបម្តងៗចង់ស្រក់ទឹកភ្នែកហើយ អាណិតណាស់😢😢😢 ៕