កម្មវិធីបុណ្យគម្រប់ខួប៣ឆ្នាំ និងឆ្លងចេតិយ យាយ (ម៉ែចាស់) របស់ ពេជ្រ ថៃ នៅថ្ងៃនេះ ពិតជាធំដុំណាស់

ប្រិយមិត្តជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន កុមារា ពេជ្រ ថៃ ដែលជាម្ចាស់ពានរង្វាន់ក្នុង កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១នោះ។ មកទល់ពេលនេះ ភាពល្បីល្បាញរបស់ ពេជ្រ ថៃ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងដដែលពីមហាជនទូទៅ ហើយគេក៏បានឃើញ កុមារា រូបនេះ តែងតែលេចមុខក្នុងកម្មវិធី ធំតូច មិនដែលដាច់ឡើយ។

ចំណែកនៅថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២០ នេះ គេឃើញមានកម្មវិធី បុណ្យគម្រប់ខួប៣ឆ្នាំ និងឆ្លងចេតិយ យាយ (ម៉ែចាស់) របស់ ពេជ្រ ថៃ នៅមោងឬស្សី ខេត្តបាត់ដំបង មើលទៅពិតជាធំដុំណាស់ ព្រមទាំងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនទៀតផង។

ពេជ្រ ថៃ បានបញ្ជាក់បន្ថែមថា៖ “សូមអរគុណដល់ក្រុមការងារហង្សមាស ម៉ាក់យាយ លោកពូ និង បងៗដែលអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីបុណ្យគម្រប់ខួប៣ឆ្នាំ និងឆ្លងព្រះចេតិយ យាយ របស់ខ្ញុំ។ សូមជូនពរអោយម៉ាក់យាយលោកពូ និងបងបងជួបតែសំណាងល្អ សុខភាពល្អ រកសុីមានបាន សុវត្ថិភាពគ្រប់ទីកន្លែង និងជោគជ័យគ្រប់ភារកិច្ចទាំងអស់៕

Related posts

Leave a Comment