កូនខ្មែរពិតជាអស្ចារ្យណាស់ សូមជួយគាំទ្រផង! និស្សិត​កសិកម្ម​នៅ​កំពង់ចាម ច្នៃសាច់ស្វាយចន្ទី ទៅជា ស្រា ទឹកភេសជ្ជៈ និងចាហួយ ដែលមានក្លិនឈ្ងុយ រសជាតិឆ្ងាញ់ (មានវីដេអូ)

កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញហ្វេសប៊ុកមួយឈ្មោះ Hëâ Ñøÿ បានបង្ហោះរូបភាពដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនសន្លឹក ស្តីពីនិស្សិតមួយក្រុម នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម បាននាំគ្នា កែច្នៃសាច់ស្វាយចន្ទី ទៅជា ស្រាស្វាយចន្ទី, ទឹកភេសជ្ជៈស្វាយចន្ទី, ចាហួយស្វាយចន្ទី និងទៅជារបស់មានតម្លៃផ្សេងទៀត ហើយក៏កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន។

ហ្វេសប៊ុកដដែលខាងលើក៏បានបញ្ជាក់បន្ថែមទៀតថា៖ “ក្រុមនិស្សិតនៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ស្វះស្វែងកែច្នៃសាច់ស្វាយចន្ទីដែលគ្មានតម្លៃ ឲ្យទៅជារបស់មានតម្លៃ និងមានសំលេងគាំទ្រនៅលើទីផ្សារ និងអាចជួយរកកម្រៃដល់កសិករពីសាច់ស្វាយចន្ទី ។ ខ្ញុំសង្ឃឹមថាបងប្អូនគាំទ្រ។”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ៕

Related posts

Leave a Comment