សូមចូលរួមរំលែកទុក្ខផង! អគ្គីភ័យដ៏រន្ធត់ មួយឆេះនៅផ្សារអណ្តើកដែលកូនម្ចាស់ផ្ទះ២នាក់ប្រុស១ស្រី១ ត្រូវបានឆេះ ស្លា ប់ រីឯប្រពន្ធកំពុងតែសង្គ្រោះបន្ទាប់(មានវីដេអូ)

ខេត្តព្រៃវែង៖ អគ្គីភ័យដ៏រន្ធត់មួយបានកើតឡើងនៅចំណុចផ្សារកអណ្តើក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បណ្តាលឲ្យក្មេងប្រុសស្រី២ បាន ស្លា ប់ ក្នុងភ្លក់ភ្លើង យ៉ាងអាណោចអធម៍ រីឯម្តាយត្រូវសង្គ្រោះនៅមន្ទីពេទ្យភ្លាមផងដែរ ដោយហេតុការណ៍នះកើតឡើងនាថ្ងៃទី០២ ខែមិនា ឆ្នាំ២០២០។ តាមប្រភពព័ត៌មានបឋម មិនទាន់កំណត់ថាឆេះដោយមួលហេតុអ្វីឲ្យពិតប្រាកដ ប៉ុន្តែអ្នកជិតខាងបានប្រាប់មកកាន់បណ្តាញអ្នកព័ត៌មានថា ឪពុកក្មេងដែ ស្លា ប់ មានរបបជាជាងជួសជុលម៉ូតូ ហើយមានលាក់សាំងផងដែរ ទើបបណ្តាលមានអគ្គីភ័យបែបនេះកើតឡើង។

តែទោះយ៉ាងណាសារពីបងប្អូនប្រជាពលរដ្ឋ សុំឲ្យគ្រប់ផ្ទះសំបែង មានការប្រុងប្រយ័ត្នខ្ពស់ ព្រោះជារដូវប្រាំង អគ្គីភ័យ ងាយនឹងឆាបឆេះ ដោយប្រការណាមួយ។ ដោយឡែកយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ ZeiiDa Yan ដែលជាសាច់ញាតិជនរងគ្រោះបានបង្ហោះថា៖ «មិញៗនឹងមានភ្លឿងឆេះនៅផ្សាកអណ្ដើក ស្លា ប់កូនម្ចាស់ផ្ទះ២នាក់ប្រុស១ស្រី១រីអែប្ដីប្រពន្ធកំពុងទៅសង្រ្គោះនៅមន្ទីពេទ្យខ្ញុំជាញាតិខ្ញុំសង្វេកចិត្តអាណិតណាស់»។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment