ផ្ទុះការសរសើរជាខ្លាំងពីសំណាក់មហាជន ក្រោយឃើញស្នាដៃ របស់ វិចិត្រករ វ័យក្មេងរូបនេះ គូររូបស្អាតណាស់ (មានវីដេអូគូរពិតៗ)

កាលពីថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ គេប្រទេសឃើញហ្វេសប៊ុកមួយឈ្មោះ Won Smile Lee បានបង្ហោះរូបភាពជាច្រើនសន្លឹក ពីស្នាដៃគូររូបរបស់វិចិត្រករវ័យក្មេងម្នាក់ឈ្មោះ នៅ វាសនា ដែលបានគូររូបបានស្អាត ល្អ ខ្លាំងណាស់ រហូតទទួលបានការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកលេងហ្វេសប៊ុក។

ម្ចាស់ហ្វេសប៊ុកខាងលើភ្ជាប់សារខ្លីមួយបញ្ជាក់ថា ”
Cambodia’s got talent II
ស្នាដៃប្អូន “នៅ វាសនា”
កូនខ្មែរក៏មានទេពកោសល្យដ៏ខ្ពង់ខ្ពស់ហួសក្តីស្មានដូចគេដែរ.. “។

វិចិត្រកររូបនេះ គូររូបដូចជា អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត, អ្នកនាង អម្ពរ ទេវី, កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន, ទូច ស៊ុននិច, ស្ថាបនិក​មន្ទីរពេទ្យ គន្ធបុប្ផា លោក​វេជ្ជបណ្ឌិត Beat Richner ព្រមទាំងគូររូប ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។

ក្រោយពីឃើញស្នាដៃនេះហើយ ធ្វើឲ្យអ្នកខ្លះចូល comment ថា “ពិតជាមានទឹកដៃល្អណាស់” មានម្នាក់ទៀតបន្ថែមថា “ញឹក ឌឹម ទី២ កើតមកវិញហើយ” ព្រមទាំងនៅមានពាក្យសរសើរជាច្រើនទៀត។ តោះដើម្បី កុំឲ្យខាតពេលយូរ ទៅទស្សនាស្នាដៃវិចិត្រកររូបនេះទាំងអស់គ្នា៕

iframe style=”border: none; overflow: hidden;” src=”https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fwon.smile.lee%2Fvideos%2F2877354612330659%2F&show_text=0&width=296″ width=”296″ height=”476″ frameborder=”0″ scrolling=”no” allowfullscreen=”allowfullscreen”>

Related posts

Leave a Comment