អីយ៉ា! តារាចម្រៀងលោកនី រតនា ស្ងាត់ៗបានទទួលដំណែងតួឯកក្នុងរឿងថ្មីមួយរបស់ផលិតកម្មហង្សមាស

ភ្នំពេញ៖ ដូចដែលប្រិយមិត្តនិងមហាជនជាច្រើនពិតជាបានស្គាល់ច្បាស់ហើយថាតារាចម្រៀងលោក នី រតនា ដែលជាម្ចាស់ពានកម្មវិធីលំដាប់ពិភពលោក Cambodian Idol រដូវកាលទី១ និងជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្មហង្សមាស។ ជាក់ស្តែងអ្វីដែលសំខាននោះគឺលោក នី រតនា បានក្តោបបានតំណែងថ្មីក្នុងអាជីពសម្តែងតាមរយៈរឿងចំណងជើងថា “រាជបុត្រកង្កែប” ដែលបានបង្ហោះមុននេះបន្តិចលើផេគផ្លូវការ Hang Meas Khmer Drama ផងដែរ។

ដោយឡែក ម្ចាស់ពានកម្មវិធីលំដាប់ពិភពលោករូបនេះ បានឱ្យដឹងទៀតថានេះជាលើកទី១ហើយដែលលោកបានចូលរួមសម្តែង វាពិតជាថ្មីហើយទទួលបានបទពិសោធន៍ច្រើនសម្រាប់ការងារសិល្បៈមួយនេះ។ ទាំងអាជីពច្រៀងនិងសម្តែង តារាមានស្រុកកំណើតមកពីកំពង់ធំរូបនេះបានបន្តទៀតថា លោកចូលចិត្តទាំងអស់និយាយរួមឱ្យតែការងារសិល្បៈ។ ថ្វីត្បិតថារាល់ថ្ងៃលោកមមាញឹកខ្លាំងពីការច្រៀង ប៉ុន្តែលោកនៅតែប្តេជ្ញាថានឹងខំខាងផ្នែកសម្តែងមួយទៀតដើម្បីផ្តល់ជាទស្សនិយ៍ភាពថ្មីៗ ចែកជូនអ្នកគាំទ្ររបស់ខ្លួន។

«នេះជាលើកទី១ហើយបងក្នុងការសម្តែងហ្នឹង ការលំបាកពិតជាមានច្រើនមែនទែន តែពួកខ្ញុំទាំងអស់គ្នាបានតាំងចិត្តយ៉ាងមុតមាំថានឹងធ្វើឱ្យអស់ពីសមត្ថភាព ណាមួយបានការជួយណែនាំ និងបង្រៀនពីលោកគ្រូខាងផ្នែកដឹកនាំ ទើបការងារមួយនេះខ្ញុំអាចស៊ូទៅបាន»។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក នី រតនា មកក្រុមការងារ គង្គាព័ត៌មានមុននេះ។យ៉ាងណាមិញ រឿងថ្មីនេះក៏មានការចូលរួមសម្តែងពីតារាចម្រៀងល្បីៗដូចជាអ្នកនាង សួស វីសា កញ្ញា វី ឌីណែត លោក ធែល ថៃ និងតារាកិត្តិយសជាច្រើនដួងទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា “រាជបុត្រកង្កែប” ជាខ្សែភាពយន្តភាគដ៏ល្បីខ្ទរខ្ទារពេញអាស៊ីក្នុងអំឡុងឆ្នាំ ២០០៥របស់តៃវ៉ាន់ ហើយក៏ត្រូវបានបណ្តាប្រទេសផ្សេងៗដូចជា កូរ៉េ ឥណ្ឌូនេស៊ី ចិន ទិញសិទ្ធិយកទៅផលិតបន្តផងដែរ។ឆាប់ៗនេះ អ្នកគាំទ្រនឹងបានទស្សនាជា Version របស់កម្ពុជាដែលទទួលបានសិទ្ធិផលិតដោយស្ថានីយទូរទស្សន៍ហង្សមាស៕ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment