ពួកយើងទាំងអស់គ្នា ស្រលាញ់លោកណាស់ បេន….បេនត្រូវចាំថា ប្រជាជនខ្មែរទូទាំងប្រទេសមិនទុកលោកនិងក្រុមគ្រួសារឲ្យរងាឯកាកណ្តាលព្រៃទេ

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តនិងមហាជនជាច្រើនបានពិតជាបានស្គាល់លោក បេន និងក្រុមគ្រួសាររបស់លោកហើយដែលជាក្រុមគ្រួសារដែលហ៊ានលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីមករស់នៅលើទឹកដីកម្ពុជា ដោយសារទឹកចិត្តស្រលាញ់ព្រៃឈើ និងសត្វព្រៃ និងចង់រក្សាព្រៃមួយនេះឲ្យបានល្អមិនចង់ឲ្យមានការកាប់បំផ្លាញ។

ដោយឡែកតាមរយៈរបស់គណនីហ្វេសប៊ុករបស់លោក តាន់ គីមសួរ តែងតែបង្ហោះសារនិងរូបភាពរបស់បេន និងក្រុមគ្រួសារឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើបានឃើញ។ កាលពីថ្ងៃមិ្សលមិញនេះផងដែរ លោកក៏បានបង្ហោះសារថា៖ “លាហើយបេននិងក្រុមគ្រួសារ ឱកាសក្រោយជួបគ្នា បេនត្រូវចាំថាប្រជាជនខ្មែរទូទាំងប្រទេសមិនទុកលោកនិងក្រុមគ្រួសារឲ្យរងាឯកាកណ្តាលព្រៃទេ ពួកយើងនៅជាមួយអ្នកជានិច្ច អរគុណដែលអ្នកបានលះបង់គ្រប់បែបយ៉ាងដើម្បីការពារសម្បត្តិធម្មជាតិជំនួសពួកយើង ដោយក្តីគោរពនិងស្រលាញ់🙏🙏🙏”។

រួមជាមួយគ្នានេះផងដែរ ក៏មានបងប្អូនជាច្រើនបង្ហាញអារម្មណ៍ស្រលាញ់នឹកនា និងអាណិតដល់ បេន ក្រុមគ្រួសាររបស់ បេន ដែលពួកគាត់បានតស៊ូគ្រប់យ៉ាង ក្នុងការជួយថែរក្សាព្រៃឈើ និងសត្វព្រៃ ប៉ុន្តែមានជនអនាមិកមួយចំនួនតូច ដែលមិនពេញចិត្តនិងគ្រួសារ បេន នៅតែធ្វើសកម្មភាពនានា ដូចរឿងដុតស្ពានជាដើម។ ទង្វើរដ៏ស្មោគគ្រោកមួយនេះ ធ្វើឲ្យប្រជាពលរដ្ឋខ្មែរទូរទាំងប្រទេស ស្អប់ខ្ពើមដល់ពួកជនអានាមិកនោះជាខ្លាំង៕

Related posts

Leave a Comment