សូមចូលរួមរំលែកទុក្ខផង! បងស្រីបង្កើត របស់ ឧកញ៉ា ម៉ុង ឬទ្ធី បានទទួលមរណភាពហើយ កាលយប់មិញ, លោកមានបងប្អូន​១២នាក់​ ស្លា ប់ ក្នុង​របបខ្មែរ​ក្រហម​អស់​៧នាក់​ នៅសល់៥នាក់ ពេល​បាត់បង់ បងស្រី​បង្អស់ម្នាក់ទៀតហើយ

ហ្វេសប៊ុក៖ នៅមុននេះបន្តិចនាថ្ងៃទី០២ ខែមិនា ឆ្នាំ២០២០ គេបានប្រទះឃើញ ឯកឧត្តមបណ្តិត ម៉ុង ឫទី្ធ បានបង្ហោះដំណឹងដ៏ក្រៀមក្រំមួយ ដោយបងស្រីបង្កើតរបស់លោក បានទទួលមរណភាពហើយ កាលពីយប់ ថ្ងៃទី០១ ខែមិនា ឆ្នាំ២០២០ ដោយជម្ងឺបេះដូង។ រួមជាមួយគ្នានេះផងដែរ លោកក៏បានបញ្ជាក់បន្ថែមទៀតថា៖

“បងស្រីបង្កើតរបស់ខ្ញុំ លោកស្រី ម៉ុង វួចសុខ ជន្មាយុ៦៩ឆ្នាំបានទទួលមរណភាព កាលពីវេលាម៉ោង១០ យប់ ថ្ងៃអាទិត្យ ទី០១ ខែមិនា ឆ្នាំ២០២០ ដោយជម្ងឺបះដូង នៅមន្ទីរពេទ្យកាល់ម៉ែត្រ

សូមបញ្ជាក់ថា ខ្ញុំមានបងប្អូន១២នាក់ ស្លាប់ក្នុងរបបខ្មែរក្រហមអស់៧នាក់ នៅសល់៥នាក់ ពេលបាត់បង់ បងស្រីបង្អស់ម្នាក់ទៀតហេីយ ប្អូនសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិលើលោក ជួយអោយដល់ដួងវិញ្ញាណបងស្រីទៅកេីតនៅឋានសុគតិភពកុំបីអខានឡេីយ ។”៕

Related posts

Leave a Comment