អីយ៉ាស! ប៉ះគ្នាលើកទី ១ អ្នកនាង Love Riya និងនាយ ពាក់មី កក្រើកតែម្ដងសើចផ្អើលពេញឆាក (មានវីដេអូ)

ភ្នំពេញ ៖ តារាកំប្លែងនាយ ពាក់មី ប៉ះជាមួយកំពូលអ្នកលក់ឡេ អ្នកនាង Love Riya ដែលជាតារាហ្វេសប៊ុក និងជាអ្នកលក់អនឡាយដ៏ល្បីឈ្មោះ គឺ អ្នកនាង Love Riya ដែលឡើងឆាកច្រៀងប៉ះជាមួយតារាកំប្លែងនាយ ពាក់មី ធ្វើអោយទស្សនិកជនសើចគ្រប់គ្នា។ដោយឡែកនៅក្នុងកម្មវីធីនេះនាយ ពាក់មី បានបកស្រាយបទចម្រៀងប៉ុន្មានបទ ជាមួយអ្នកនាង Love Riya ។អ្នកនាង Love Riya ធ្លាប់តែLive លក់ឡេតាម Online ស្រាប់តែលេចមុខនៅលើកញ្ចក់ទូរទស្សន៍ ក្រោយពីលេចធ្លោយដំណឹងថា អ្នកនាងនិងស្វាមីបានចែកផ្លូវគ្នាបាត់ទៅហើយ

ខណៈអ្នកនាងបាន Live វីដេអូបង្ហាញអារម្មណ៍យ៉ាងក្ដុកក្ដួលធ្វើឲ្យអ្នកទស្សនាឃើញហើយសឹងតែស្រក់ទឹកភ្នែកតាមទៀតផង។ថ្មីនេះៗអ្នកនាង Love Riya មានហាងឆេងខ្ពស់ មានសំអាងការជាច្រើនហៅនាងថត និងមានមុខលើកញ្ចក់ទូរទស្សន៍ ធ្វើអោយអ្នកគាំទ្រនាងសរសើរនាងមិនដាច់ពីមាត់ ការងារនាងរវល់យ៉ាងណាក៏នៅឆ្លៀតពេលទៅថតដែរ។តោះទស្សនារូបភាព និងវីដេអូដូចខាងក្រោម។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment