តោះៗទៅដេកតង់នៅ ខេត្តបាត់ដំបង ក្នុងថ្ងៃបុណ្យទន្លេ ដោយក្នុងមួយតង់ចំណាយត្រឹមតែ

ព្រឹត្តិការណ៍បុណ្យទន្លេ មន្ទីរទេសចណ៍ខេត្តបាត់ដំបងមានកិត្តិយស សូមជម្រាបជូនដំណឹងដល់ សាធារណៈជន ភ្ញៀវជាតិ និងអន្តរជាតិ ទាំងអស់ជ្រាបថា៖ នៅថ្ងៃទី ១៣ ដល់ទី១៥ ខែមីនា ឆ្នាំ ២០២០ ខាងមុខនេះ នៅបរិវេណក្រុងបាត់ដំបង ខេត្តបាត់ដំបង នឹង រៀបចំពិធីបុណ្យទន្លេលើកទី០៦​ ឆ្នាំ២០២០ ក្រោមប្រធានបទ “ទន្លេនៃសន្តិភាព និងទន្លេនៃសុខុមាលភាព” ដែលនឹងប្រារព្ធពិធីបើក ក្រោមអធីបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង លោកជំទាវ។

បុណ្យទន្លេ ត្រូវបានធ្វើឡើងក្នុងវត្ថុបំណងសំខាន់បី គឺ៖
១. បង្កើតព្រឹត្តិការណ៍ទេសចរណ៍សម្រាប់ខេត្តជាប់ដងទន្លេ ជាពិសេស ដើម្បីរួមចំណែកដល់ការជម្រុញ និងអភិឌ្ឍតំបន់តាមដងទន្លេកម្ពុជា។
២. បំផុសមហាជនក្នុងការអភិរក្សធនធានធម្មជាតិ រួមចំណែកសម្រេចផែនការយុទ្ធសាស្រ្តទេសចរណ៍ អាស៊ាន។
៣. ជម្រុញការតភ្ជាប់ និងពង្រឹងភាពជាដៃគូ ជាពិសេសក្នុងក្របខណ្ឌមហាអនុតំបន់មេគង្គ មេគង្គ – ជប៉ុន និង អាស៊ាន។

ក្នុងពិធីបុណ្យនេះ មានការរៀបចំព្រឹត្តិការជាច្រើន ដូចជា៖
– ការប្រគុំតន្រ្តីខ្នាតធំ។ – ការបាញ់កាំជ្រួចនាពេលរាត្រី។ – ការសម្តែងសិល្បៈ ជាតិ និងអន្តរជាតិ ។ – ការដាំកូនឈើ។ – ការតាំងពិព័រផលិតផលជាតិ និងអន្តរជាតិ។ – ព្រឹត្តិការណ៍កីឡាជាតិ និងអន្តរជាតិ ។ – ការតាំងពិពណ៍ម្ហូបអារហារ ជាតិ អន្តរជាតិ​ និងមានព្រឹត្តិការណ៍នានាជាច្រើនទៀត ។

ជាមួយ​គ្នានេះ​ដែរ​ ដើម្បីអបអរសាទរ ពិធីបុណ្យទន្លេ លើកទី០៦ ឆ្នាំ២០២០ នៅខេត្តបាត់ដំបង ដែលនឹងប្រារព្ធធ្វើចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃ ទី ១៥ ខែ មីនា ឆ្នាំ២០២០ ខាងមុខនេះ នឹងដើម្បីសម្រួលការស្នាក់នៅ របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងមកកំសាន្តក្នុងពិធីបុណ្យនេះ មន្ទីរទេសចរណ៍ មានជួលតង់ និងទីតាំងសម្រាប់បោះតង់ ដែលស្ថិតនៅក្នុងបរិវេណមន្ទីរ ទេសចរណ៍ខេត្តបាត់ដំបង

ដោយតង់មួយតម្លៃ ៥$ មានផ្តល់ជូនបន្ទប់ទឹកអនាម័យ ទឹក នឹងអគ្គីសនី ។ ព័ត៌មានបន្ថែម សូមទំនាក់ទំនង លេខទូរស័ព្ទ៖ ០៨៩ ៥៩៥ ២៧៥/ ០៦៩ ៣៩៩ ៣១២ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន ភ្ញៀវជាតិ និងអន្តរជាតិមេត្តាជ្រាបជាព័ត៌មាន និងចូលរួមក្នុងព្រឹត្តិការណ៍នេះឱ្យបានច្រើនកុះករ។ សូមអរគុណ!

Related posts

Leave a Comment