ស៊ែរចែកគ្នាដឹងផង! ឧត្តមសេនីយ៍ ទី ចំរើនកុសល បានលើកឡើថា ហេតុអ្វីបានជាគាត់ហ៊ានឃាត់ និងហ៊ានយកប្រាក់ពីប្រជាពលរដ្ឋបែបនេះ បើគាត់មានតួនាទីត្រឹមតែជា…មានវិដេអូ

វិដេអូមួយ ត្រូវបានម្ចាស់គណនីហ្វេសប៊ុកមួយធ្វើការបង្ហោះ ពីមន្រ្តីចរាចរណ៍ម្នាក់ ចុះឃាត់ចាប់ បងប្អូននៅតាមដងវិថី ដោយពាក់ឯកសណ្ឋាននគរបាលចរាចរណ៍ ហើយក៏ត្រូវបានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ឧត្តមសេនីយ៍ ទី ចំរើនកុសល លោកបានបង្ហោះសារថា “ជាចំណេះដឹង !

គាត់មិនមែនជានគរបាលចរាចរណ៍ទេ ទោះបីឯកសណ្ឋានគាត់ស្រដៀងគ្នាក៏ដោយ គាត់គ្រាន់តែជាមន្ត្រីជាប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញប៉ុណ្ណោះ។ ចំណុចកត់សំគាល់គឺគ្មានពាក់សក្តិលើស្មារ និងគ្មានរូបសញ្ញាថានគរបាលនៅលើឯកសណ្ឋានគាត់ឡើយ។ ចុះបើគាត់មិនមែនជានគរបាលចរាចរណ៍ផង ហេតុអីគាត់ចេញមកឃាត់ប្រជាពលរដ្ឋដែលល្មើសច្បាប់ចរាចរណ៍ ហើយពេលខ្លះគាត់យកប្រាក់ពីប្រជាពលរដ្ឋបែបនេះ? គឺបុគ្គលរូបនេះបានបំពានតួនាទី និងភារកិច្ចរបស់ខ្លួន នេះជាកំហុសធ្ងន់ធ្ងរ។ ចុះគាត់មានតួនាទីភារកិច្ចអីដែរនៅលើដងផ្លូវសាធារណៈ ? គឺចាំសហការជាមួយមន្ត្រីនគរបាលចរាចរណ៍តាមគោលដៅនិមួយៗដើម្បីជួយសម្រួលពេលកកស្ទះចរាចរណ៍ ជួយបិទចរាចរណ៍បណ្តោះអាសន្ននៅពេលមានក្បួនគណៈប្រតិភូ រថយន្តពន្លត់អគ្គិសភ័យពេលចេញសង្គ្រោះ និងរថយន្តពេទ្យសង្គ្រោះ ។

ដូចនេះចូរប្រជាពលរដ្ឋមេត្តាជ្រាប និងចូលរួមគោរពច្បាប់ទាំងអស់គ្នា ។ សូមអ្នកចូលខមិនមានសុជីវធម៍ថ្លៃថ្នូរ ដើម្បីស្ថាបនា និងមានការទទួលខុសត្រូវ ព្រោះនេះជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ។ អរគុណ”។

Related posts

Leave a Comment