ប្រពៃណាស់! ប្អូនប្រុសធន ម៉េងហ៊ាង​ និងក្រុមការងារបានយកសំភារៈសិក្សាទៅជូនប្អូនៗសិស្សសាលា ចំនួន៥០នាក់ ស្ថិតនៅក្នុងឃុំ…មានវិដេអូ

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តនិងមហាជនជាច្រើនប្រាកដជាបានស្គាល់ហើយពីប្អូនប្រុស ធន ម៉េងហ៊ាង និងក្រុមការងាររបស់ប្អូន តែងតែចុះជួយដល់ជនទីទាល់ក្រ និងប្អូនៗសិស្សសាលាជាច្រើន ដែលកំពុងតែជួបនូវការខ្វះខាត រឿងសំភារៈសិក្សា គឺក្រុមប្អូន តែងតែយកចិត្តទុកដា់ចំពោះពួកប្អូនៗ។

ជាក់ស្តែនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា សមាគម មូលនិធិមនុស្សធម៌ដើម្បីសង្គម បានបង្ហោះសារថា “ថ្ងៃសៅរ៍ ទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០២០ ស្រុក សំឡូត ខេត្ត បាត់ដំបង ។ ថ្ងៃនេះដែលក្រុមការងារសមាគមយើងខ្ញុំ មានកិត្តិយសនាំយកអំណោយសម្ភារៈសិក្សា និង សម្ភារប្រើប្រាស់ មកចែកជូនដល់សិស្សានុសិស្ស ចំនួន ៥០ នាក់ សិក្សានៅសាលាបឋមសិក្សា អូរ ស្លែវ ស្ថិតក្នុងភូមិ សំឡូត ឃុំសំឡូត ។

ដោយរាល់សម្ភារៈទទួលបានការចូលរួមឧបត្ថមពីបណ្តាលបងប្អូនសប្បុរសជន ក្នុងស្រុក ក្រៅស្រុក និងបងប្អូនក្នុងបណ្តាញសង្គម Facebook។ កម្មវិធីថ្ងៃនេះដំណើរការរលូនជោគជ័យ ដោយមានការជ្រោមជ្រែងពីបងប្អូនសប្បុរសជន គោរពអរគុណ និង ជូនពរបងប្អូន ជួបតែសេចក្តីសុខ គ្រប់ៗគ្នា”។

Related posts

Leave a Comment