វាសនាមនុស្សមើលមិនឃើញ! អតីតម្ចាស់ផលិតកម្ម KH គឹម ហេង អង្គុយលក់ទឹកសុទ្ធតាមចិញ្ចើមផ្លូវ នៅឯ

ប្រិយមិត្តអ្នកតាមដានព័ត៌មានប្រហែលជាធ្លាប់លឺឈ្មោះ ផលិតកម្ម KH ជាផលិតកម្មដែលមានឈ្មោះបោះសំឡេង និង ប្រជុំទៅដោយតារាចម្រៀងល្បីៗជាច្រើន តួយ៉ាងដូចជាសុខ ពិសី សុខ ស្រីនាង លោក ហ្សូណូ សាន ផានិត និង អតីតស្វាមី សុខ ស្រីនាង លោក ស៊ី សុវត្ថិ ជាដើម ។ យ៉ាងណាមិញនេះបើយោងតាមប្រភពលោក គឹម ហេង បានបង្ហោះសារទាក់ទងនឹងម្ចាស់ផលិតកម្មKHយ៉ាងដូច្នេះថា៖ “អតីតកាលជាថៅកែផលិតកម្មភាពយន្តដ៏ល្បី បើកអាជីវកម្មថ្មីហើយចំណាយដើមទុនអស់ជាងប្រាំរយដុល្លារ ជួលមុខផ្ទះគេ មួយខែ មួយរយដុល្លារ មិនដឹង

ម៉េចម៉ាទេលោកអើយ សូមបងប្អូនធ្វើដំណើរតាមផ្លូវជាតិលេខ ១ ហួស បូរីប៉េង ហួតបន្តិចសូមជួយទិញខ្ញុំផង មានលក់ភេសជ្ជគ្រប់មុខ លក់តែរាយទេ អាវភ្លៀង ម៉ាសមុខ ។ ជាពិសេសបងៗប្អូនៗសិល្បករ ក្រុមបច្ចេកទេសភាពយន្តដែលស្គាល់ខ្ញុំ ជិះ

កាត់កុំភ្លេចឈប់ជួយទិញខ្ញុំផង អរគុណ មនុស្សអ្នកធ្វើ ទេវតាអ្នកមើល មនុស្សល្អទាំងអស់គ្នា” ។ ជាពិសេសគេចាំបានថាក្រោយពីបិទផលិតកម្ម KH លោក គឹម ហេង បានងាកទៅធ្វើចម្ការយ៉ាងសាមញ្ញដែលមានដាំដំណាំជាច្រើន ៕

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment