បន្ទាប់ពីបានទទួលដឹណឹងថា ស្ពានមួយទៀត ត្រូវបាន ដុត ស្រាប់តែ ឯកឧត្តម ហ៊ុន ជា បានមានប្រសាសន៍ថា..

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្តនិងមហាជនជាច្រើនបានដឹងរួចមកហើយថា ដែលកាលពីប៉ុន្មានថ្ងៃមុននេះ ស្ពានចូលផ្ទះលោក បេន ដែលមកពីខេត្តសៀមរាប និងព្រះវិហារ ត្រូវបានគេដុ ត អស់ទាំងពីរ ដែលករណីនេះបង្កឲ្យមានការលំបាកក្នុងការធ្វើដំណើរ ក៏ដូចជាបង្កឲ្យមានជាក្តីបារម្ភដល់សុវត្ថិភាពចំពោះលោក បេន ផ្ទាល់និងក្រុមគ្រួសារផងដែរ។

ហើយជុំវិញករណីខាងលើនេះផងដែរ មិនទាន់កន្លងផុតទៅបានប៉ុន្មានផង ស្រាប់តែមានករណីថ្មីមួយទៀត ដែលក្នុងនោះ លោក តាន់ គីមសួរ បានមានការបញ្ជាក់ឲ្យដឹងនៅថ្ងៃនេះថា៖ «ស្ពានមួយទៀតហើយ ធំជាងស្ពានមុនទៀត នៅជិតតំបន់អភិរក្សរបស់លោក បេន ត្រូវបាន ដុ ត តែជាសំណាងល្អត្រូវបានជួយ ពន្លត់ទាន់ពេល។

នេះអាចជាសញ្ញាមួយចង់បង្ហាញចង្កោមឲ្យគ្រប់គ្នាដឹងថា ជនល្មើស ព្រៃឈើសាហាវប៉ុណ្ណា ពួកគាត់មិនខ្លាចអ្នកណាទាំងអស់។ ពួកយើងមានការព្រួយបារម្ភអំពីសុខសុវត្ថិភាពរបស់លោក បេន និងកងកំលាំងការពារព្រៃឈើនៅតំបន់នោះជាខ្លាំង សូមអាជ្ញាធរមូលដ្ឋានចូលរួមសហការផង»។

រួមជាមួយគ្នានេះផងដែរ បន្ទាប់ពីទទួលបាននូវដំណឹងនេះរួចមក ឯកឧត្តម ហ៊ុន ជា ក៏បានមានប្រសាសន៍លើកឡើងដូច្នេះថា៖ «ស្ពានអើយ អើយស្ពាន!!! ខ្ទេ ច អស់មួយ ហើយនូវមិនអស់ចិត្តលោកអ្នកជំនាញបំផ្លាញ!!! ព្រោះតែផលប្រយោជន៍ជនមួយក្ដាប់តូច ដែលបានផលចំនេញពីការកាប់បំផ្លាញ និង បា ញ់ ស ម្លា ប់ សត្វព្រៃ មិនសប្បាយចិត្ត និងការការពាររបស់លោក បេន និងក្រសួងបរិស្ថានដែលបានខិតខំព្យាយាមការពារ តំបន់អភិរក្សធនធានធម្មជាតិជម្រកសត្វព្រៃ ” ភ្នំត្នោត និង ភ្នំពក ” កុំឱ្យជន ខិ ល ខូ ច បំផ្លាញ។

បើបងមន្រ្តី ពា ក់ ព័ ន្ធ នៅតែមិនចា ត់ វិធានការក្ដៅទេ នោះពួកជនខិ ល ខូ ច គឺកាន់តែបានចិត្ត និងបញ្ជាក់ថាបងប្អូនសមត្ថកិច្ច ពា ក់ ព័ ន្ធ ទទួលផលប្រយោជន៍ពីពួកគាត់ ទើបមិនរកវិធានការចាត់ការពួកទាំងនោះ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ត្រឹមមុខសញ្ញារបស់ជនខិ ល ខូ ច មួយក្រុមតូចនេះ មិនពិ បា ក រកទេ បើបងប្អូនចង់ធ្វើវាពិតមែន……។ យោងតាមយោបល់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា លោកនិងបង្កើតកិច្ចប្រជុំ និងចាត់វិធានការលើជនដែលពាក់ព័ន្ធលើបញ្ហានេះ។ ខ្ញុំសង្ឃឹមថា ឯកឧត្ដមអភិបាលខេត្ត និងសមត្ថកិច្ច ពា ក់ ព័ ន្ធ និងចាត់វិធានការក្ដៅឱ្យខានតែបានលើពួកជន ខិ ល ខូ ច នេះ»។

Related posts

Leave a Comment