កំសត់ខ្លាំងណាស់! ក្មេងស្រីម្នាក់ចេញពីរៀន ដើររើសសំបកកំប៉ុងបណ្តើរ ដើម្បីយកលុយទៅផ្គត់ផ្គង់គ្រួសារ និងផ្គត់ផ្គង់ការសិក្សារបស់នាង(មានវីដេអូ)

ហ្វេសប៊ុក៖ នៅលើបណ្តាញសង្គមហ្វេស៊បុក កំពុងតែធ្វើការចែករំលែកពីក្មេងស្រីម្នាក់ ដែលរូបនាងមានឈ្មោះថា Nong Jenny នាងមានអាយុ៩ឆ្នាំ ដោយរូបនាងតូចម្នាក់នេះ បន្ទាប់ពីចេញពរៀនសូត្រ ដោយឆ្លៀតពេលរើសកំប៉ុងអេតចាយ ដើម្បីយកលក់សម្រូលដល់បន្ទុកគ្រួសាររបស់នាង។ នេះបើយោងតាមការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោថា Jithathai Chaiyathep។

ហើយក្មេងស្រីសែនឆ្លាតម្នាក់នេះ បានចំណាយពេលដើររើសសំបកកំប៉ុងអេតចាយ សំបកដបលក់ ដើម្បីបានប្រាក់គ្រាន់រៀនសូត្រ និងជួយសម្រួលបន្ទុកគ្រួសារ។ នាងតូចម្នាក់នេះបានប្រាប់ថា ឪពុក របស់នាងបាន ស្លា ប់ តាំងពីនាងនៅតូចមកម្ល៉េះ ហើយសព្វថ្ងៃនេះ នាងរស់នៅជាមួយម្តាយមីង។

Jenny បានប្រាប់ថា រាល់ថ្ងៃដែលនាងចេញពីរៀន ដោយជិះកង់ គឺរូបនាងបានដើររើសអេតចាយបណ្តើរ។ នាងតូចម្នាក់នេះ បានប្រាប់ថា រាល់ថ្ងៃគឺនាងតែងតែធ្វើបែបនេះ ទី១ សំបកកំប៉ុងដែលនាងលក់បាន គឺនាងឲ្យទៅអ៊ុំស្រីខ្លះ និងទុកខ្លួនឯងខ្លះ ដើម្បីផ្គត់ផ្គង់ការសិក្សាររបស់នាង។ ក្រោយពីបានឃើញពីផលលំបាករបស់ប្អូនស្រីភ្លាម ក៏មានចិត្តអាណិត ដល់ប្អូនស្រីជាខ្លាំង។ ហើយក៏មានបងប្អូនជាច្រើន ជួយឧបត្ថម្ភដល់ប្អូនស្រីផងដែរ៕

Related posts

Leave a Comment